ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ក្មេងប្រុសម្នាក់ដើរជីកទំពាំង យកមកធ្វើម្ហូបនៅជាប់ព្រំដែនខ្មែរ - ថៃ ជាន់មីនផ្ទុះរបួសជើងទាំងសងខាងសុះសាច់..!!
Di,28 Juli 2020 (Time 08:28 )
ដោយ ៖ BMC post (ចំនួនអ្នកអាន: 242នាក់)


ខេត្តបន្ទាយមានជ័យ :
ក្មេងប្រុសម្នាក់ហេតុតែក្រ ទៅដាក់អន្ទាក់សត្វ និងជីកទំពាំងយកមក ធ្វើម្ហូបនៅជាប់ព្រំដែន អកុសល ដើរជាន់មីនផ្ទុះរបួសជើងទាំងសងខាងសុះសាច់ ។

នៅវេលាម៉ោង៥ល្ងាច នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០​ក្បែរព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា : ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈុំ ខេន ប្រុសអាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក អធិការបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ក្មេងរងគ្រោះបានបានចេញពីផ្ទះដើរចូលទៅក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ដើម្បីដាក់អន្ទាក់សត្វ និងដើរ រកជីកទំពាំងយកមកធ្វើម្ហូប តែអកុសល ស្រាប់តែដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ជើងទាំងពីរ និងខ្លួនប្រាណសុះសាច់ ។

ក្រោយពីកើតហេតុ ក្មេងរងគ្រោះ ត្រូវបានកងកម្លាំង កងរាជអាវុធហត្ថ ដែលប្រចាំការនៅ ទីនោះ ជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួកភ្លាមៗផងដែរ ។

ក្នុងនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ពិសេសកុំទៅជិតព្រំដែនដើម្បីរុករកអនុផលព្រៃឈើ ឬក៏ដាក់អន្ទាក់សត្វ ព្រោះជាតំបន់គ្រោះថ្នាក់សំបូរទៅដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ ហើយបើប្រជាពលរដ្ឋណាឃើញមានស្លាកសញ្ញាគ្រោះថ្នាក់មីន កុំទៅចូលព្រៃដែលមានស្លាកសញ្ញា ហាមឃាត់នេះឲ្យសោះ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2240 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24289 នាក់
ខែនេះ :
69587 នាក់
3 ខែនេះ :
210510 នាក់
សរុប :
554552 នាក់