ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
អំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់​ដៃនាយករដ្ឋមន្រ្តី !
Fr,03 Juli 2020 (Time 03:15 )
ដោយ ៖ BMC post (ចំនួនអ្នកអាន: 174នាក់)


រាជធានីភ្នំពេញ :

នៅព្រឹកមិញថ្ងៃទី ៣ ខែ កក្កដា ២០២០ ក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ៖

ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។

ចំពោះប្លង់រឹងដែលបានធ្វេីដោយអំពេីឃុបឃិតទុច្ចរិតគឺ នឹងរំលាយចោលវិញ។

ដូចសាធារណ:ជនបានឃើញស្រាប់កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដកគ្រវែងចោល អភិបាលស្រុកកោះក្រឡ ខេត្តបាត់ដំបងជាគំរូស្រាប់ ហើយសំណុំរឿងនោះមិនទាន់ចប់នៅឡើយទេ តើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនោះ?

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕

(​ ដកស្រង់​ពី​ផេក​ ឯកឧត្តម​ ដួង​ ដារ៉ា​ ជំនួយ​ការ​ផ្ទាល់​សម្ដេចតេជោ​ ហ៊ុន​សែន​ )

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2046 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24095 នាក់
ខែនេះ :
69393 នាក់
3 ខែនេះ :
210316 នាក់
សរុប :
554358 នាក់