ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
គយ ប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រំដែនកម្ពុជា ថៃ កំពុងធ្វើឲ្យឈ្មួញរកស៊ីដឹកទំនិញរិះគន់ តម្រូវបង់លុយក្បាលឡាន ច្រើនក្នុងសម័យគូវិដ ១៩ នេះ !!!
Mo,03 August 2020 (Time 07:07 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 141នាក់)


ក្រុងប៉ោយប៉ែត :

ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០


ក្នុងកាលៈទេសៈ ដែលមេរោគ កូវីដ ១៩ វាយលុក ជាសកល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ សម្ដេចបានខិតខំ គ្រប់បែបយ៉ាង ដើម្បីថែរក្សា សុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ ការរីករាលដាលជម្ងឺ កូវីដ១៩ ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ ។ ហើយមិនតែប៉ុណ្ណោះ សម្ដេចបានខិតខំ ផ្ដល់កញ្ចប់ថវិកា ជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងសម័យកូវីដ១៩ នៅទូទាំងប្រទេសថែមទៀតផង។ បន្ថែមពីលើហ្នឹងទៀត សម្ដេចតេជោ ក៏បានណែនាំ អោយមន្ត្រីគ្រប់ស្ថាប័ន យកចិត្តទុកដាក់ អំពីជីវភាពការរស់នៅ របស់ប្រជាពលរដ្ឋ ធ្វើជាមន្ត្រី ជាអ្នកបំរើរាស្ត្រ ។



ចំលែកអ្វី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ បងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរថា ៖ មន្ត្រីគយ ដែលជាកូនចៅ លោក ងួន កុសល ដែលជាមេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត រឹតបន្តឹង ទារប្រាក់ពីបងប្អូនអាជីវករ ដែលពេលនេះ ឋិតនៅក្នុងជម្ងឺកូវីដ១៩ អ្នករកស៊ី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងជួបការលំបាក ។ យោងតាមប្រភពពី ប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត បាននិយាយតៗគ្នាថា ៖ ទោះបីជាប្រទេសថៃបិទ ៤ ខែឬក៏១ឆ្នាំឬក៏ ១០ ឆ្នាំក៏មិនខ្វល់ដែរ ជាពិសេស ទៅទៀតនោះ គឺទំនិញធំៗ ដឹកតាមរថយន្តកុងតឺន័រ រថយន្តគ្រប់ប្រភេទ និងទំនិញគ្រប់ប្រភេទ បានដឹកពីប្រទេសថៃ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត តែទំនិញពីខ្មែរដឹកទៅប្រទេសថៃ ចេញចូលជា ហូរហែ ជារៀងរាល់ថ្ងៃ..។



មានដូចជា : ឡានដឹកត្រី អេតចាយ និងគ្រឿងសិប្បកម្មផ្សេងៗ នេះតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្រុងប៉ោយប៉ែត។ ប្រភពមួយទៀតបាននិយាយថា ៖ ការរកស៊ីរបស់ ពួកគាត់ នៃសម័យកូវីដ១៩ នេះវាពិតជា ពិបាក ខ្លាំង ណាស់ ណាមួយ នោះការដឹក ទំនិញឆ្លង កាត់ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ពាក់ព័ន្ធ នឹងមន្ត្រីជំនាញ ដែលជា មន្ត្រីគយ ខ្មែរ នៅប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែតបានតម្រូវឲ្យបង់លុយ ក្នុងមួយរថយន្ត ១០ ឬ ១៥ ម៉ឺនរៀល ២០ ម៉ឺនរៀលទៅ ៣០ ម៉ឺនរៀល ឬក៏ខ្លះទៀត ៥០ ម៉ឺនរៀល ក៏មានដែរ ។


បើមិនព្រមបង់លុយ អោយមន្ត្រីជំនាញគយ ដែលនៅប្រចាំការនៅទីនោះទេ គឺមិនអាចនឹងឆ្លងកាត់បានឡើយ..។ មន្ត្រីគយ នៅទីនោះ ជាកូនចៅ លោក ងួន កុសល មេគយ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ព្រំដែន កម្ពុជា ថៃ ។

ពាក់ព័ន្ធ នឹងការលើកឡើងខាងលើនេះ” អ្នកសារព័ត៌មានយើង ” ពុំអាចសុំការបំភ្លឺពី លោក មេគយ ច្រកទ្វារអន្តរ ជាតិ ប៉ោយប៉ែតបាន ឡើយ នៅពេលនេះ…? ដោយទូរស័ព្ទរបស់លោក ពិបាកតេចូលណាស់ អង្គភាពព័ត៌មានយើង នៅរងចាំការបកស្រាយបំភ្លឺ ពីលោកមេគយច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត គ្រប់ម៉ោងធ្វើការ នៅក្នុងការត្អូញត្អែរ របស់ ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់ ដូចកម្មវត្ថុខាងលើ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1830 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
23879 នាក់
ខែនេះ :
69177 នាក់
3 ខែនេះ :
210100 នាក់
សរុប :
554142 នាក់