ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ឆ្នាំ2020 នេះ មានរឿងភ័យរន្ធត់ជាច្រើនកេីតឡេីងផ្ទួនៗ អង្រួនពិភពលោក មិនចេះចប់មិនចេះហេីយ​ អស់ពីមួយចូលដល់មួយ​ ! (មានវីឌីអូ)
Mi,05 August 2020 (Time 05:55 )
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 222នាក់)


រដ្ឋធានីបេរូត :

កាលពីថ្ងៃ អង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នេះមានហេតុការណ៌ដ៏គួរអោយរន្ធត់​មួយ ដែលបានកេីតឡើងនៅប្រទេស​លីបង់​ ដោយមានឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លាមួយចេញពីឃ្លាំងស្តុកសារធាតុគីមី អាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នាកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ ដែលបណ្ដាលអោយបាត់បង់ជីវិតមនុស្ស និងមានអ្នករបួសរាប់ពាន់​នាក់ អាគារ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ក៏ត្រូវបំផ្លាញអស់គ្មានសល់ ។

សូមចូលរួមរំលែកទុក្ខ និងសោកស្ដាយជាពន់ពេកនូវការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋប្រទេសលីបង់ ជាច្រើនពាន់នាក់ក្នុងឧបទ្ទវហេតុដ៏រន្ធត់មួយនេះ ។

ទាំងអស់នេះអាចនិយាយបានថា ៖ ជាមេរៀនត្រូវចងចាំ កុំអោយមាន រោងចក្រ ឬ ក្រុមហ៊ុនណា ដែលផ្ទុកនូវ សារធាតុគីមី ឬ វត្ថុផ្សេងៗ ។ល។ ដែលអាចបង្កអោយមាន គ្រោះថ្នាក់ដល់ ប្រជាជនបាន ត្រូវតែអោយ រោងចក្រ ឬ ក្រុមហ៊ុននោះនៅកន្លែង ដែលឆ្ងាយពីទីប្រជុំជន ទេីបមាន សុវត្ថិភាព ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1587 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14487 នាក់
ខែនេះ :
95655 នាក់
3 ខែនេះ :
219388 នាក់
សរុប :
716548 នាក់