ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ឯកឧត្តម សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិ បានដឹកនាំគណៈប្រតិភូពីរាជធានី ភ្នំពេញ មកធ្វើ បុណ្យកាន់បិណ្ឌនៅ វត្ត លេណវន័្ត ហៅ វត្ត រូង និងក្រុមការងារថ្នាក់ មូលដ្ឋាន ភូមិ ឃុំ សង្កាត់ !
Fr,11 September 2020 (Time 04:09 )
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 65នាក់)


វេនទី ០៩ ស្រុក បាណន់ :

ឯកឧត្តម សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិ បានដឹកនាំគណៈប្រតិភូពីរាជធានី ភ្នំពេញ មកធ្វើ បុណ្យកាន់បិណ្ឌនៅ វត្ត លេណវន័្ត ហៅ វត្ត រូង និងក្រុមការងារថ្នាក់ មូលដ្ឋាន ភូមិ ឃុំ សង្កាត់ បានរួមគ្នា ធ្វើបុណ្យ ដែលមានចំនួន ០៦ វត្តក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ២ . វត្ត ទួលអណ្តែត .៣ វត្ត ធ្ងឿរ ៤. វត្ត ភ្នំប្រាក់ ៥. វត្ត ម្កាក់ផ្អែម ៦. វត្ត បឹងឈូក ដែលចូលរួមពី ពុទ្ធបរិស័ទ ជិតឆ្ងាយ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ។

ឯកឧត្តម បាន ប្រគេន គ្រឿង ឧបភោគបរិភោគ ដល់ចៅ អធិការវត្ត ក្នុង ០១ វត្ត ៗ បានប្រគេន ថវិការ ៤.០០០០៛ សែសិបម៉ឺនរៀល ហើយនិងគ្រឿង ឧបភោគបរិភោគ ។

ដូចជា : ១.អង្កត ៥០ គីឡូ ២. ស្ករស ០៥ គីឡូ ៣. ទឹកសុទ្ធ វីតាល់០៥ ត កេះ ៤. ទឹកក្រូច ០៣ កេះ ៥. ត្រីខបីយួ ៦. ត្រីងៀត ៣គីឡូ ៧. ទឹកត្រី និង ទឹក ស៊ីអ៊ីវ អំបិល និង ម៉ាស ១ ប្រអប់ ជែលលាងជំរះដៃ និង ខ្លាញ់ ១ កាដុងតូច ។

បន្ទាប់មក : ឯកឧត្តម និង លោក លោកស្រី ជំទាវ បាននាំគ្នាធ្វើ បុណ្យរាប់បាត្រ និង ឧទ្ទិស កុសលផលបុណ្យដល់នាក់ចែកឋានទៅ ឲ្យឆាប់ចាប់ជាតិថ្មី ជាពិសេស បងប្អូន ដែលបានស្លាប់នៅសម័យ ខ្មែរក្រហម ដែលជារបប ខ្មៅងងឹត ។

ហើយនៅពេលនោះ ឯកឧត្តម សុខ ផល បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចនៅ ជម្ងឺ កូវិដ ១៩ អោយសោះ វាជាជម្ងឺដ៏ កាចសាហាវ សម្លាប់មនុស្សមិនរើសមុខ ក្នុង ឆ្នាំ ២០២០នេះ បងប្អូនកុំភ្លេចឲ្យសោះ ។
ការពារប្រសើរជាងព្យាបាល សុខភាពល្អ នាំមកនូវ ភាពភ្លឺថ្លា ក្នុង អារម្មណ៍។

នៅចុងបញ្ចប់ : ឯកឧត្តម និង គណៈប្រតិភូ បាន ឧបត្ថម្ភ ប្រាក់បន្ថែម ចំនួន ៦០០ $ ថែមទៀតដើម្បីជួសជុលវត្ត ដែលខូចខាត នៅក្នុងវត្ត រឺ វត្ត តម្រូវការធ្វើអ្វីៗមួយ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2010 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24059 នាក់
ខែនេះ :
69357 នាក់
3 ខែនេះ :
210280 នាក់
សរុប :
554322 នាក់