ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ឯកឧត្តម អ៉ិនបូរ៉ា និងលោកជំទាវ ព្រមទាំក្រុមការងារបានចែកអំណោយ និងប្រគេនទ័យទានដល់ព្រះសង្ឃក្នុងវត្តអង្គតាមិម !​
Fr,11 September 2020 (Time 05:03 )
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 72នាក់)


បាត់ដំបង :

ថ្ងៃទី១០ខែ០៩ឆ្នាំ២០២០
ឯកឧត្តម អ៊ិន បូរ៉ា ព្រមទាំង លោក ជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិបានដឹកនាំ គណៈប្រតិភូមកពីរាជធានីភ្នំពេញ ចុះជួយ ឃុំ វត្តតាមិម ភូមិ កំពង់ពិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ឯកឧត្តម អ៊ិន បូរ៉ា និងគណៈ ប្រតិភូ ព្រមទាំង មន្រ្តីថ្នាក់មូលដ្ឋានភូមិ ឃុំ សង្កាត់ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ឃុំ វត្តតាមិម ដែលមានចំនួន ប្រជាពលរដ្ឋ ១៥០ គ្រួសារ ក្នុង ១ គ្រួសារ អង្គរ ២.ខោអាវ ក្មេងៗ ៣.ទឹកត្រី និង ទឹក សីុអុីវ ៤. ត្រី ខ និង មី ។
ហើយឯកឧត្តម បាន ប្រគេនគ្រឿង ឧបភោគបរិភោគ ដល់ ព្រះចៅ អធិការវត្ត ក្នុងមួយវត្ត មាន អង្ករ ៥០ គីឡូ ទឹកត្រី ទឹកស៊ីអុីវ ត្រីខ មី និង ម៉ាសមួយចំនួន ដល់ព្រះសង្ឃ នៅក្នុងវត្ដ ដើម្បីការពារ ជម្ងឺ កូវិដ ១៩ កំពុងរីករាលដាលពាសពេញពិភពថ្មី ៗ ។

យើងមិនត្រូវភ្លេចនៅជម្ងឺកូវិដ ១៩ ទេ យើង ត្រូវ រក្សាទុកនៅ កម្លាតពី ១ ម៉ែត្រ រឺ ១.៥០ មួយម៉ែត្រ
កន្លះ ពីគ្នា ដើម្បីការពារ សុខភាពខ្លួនឯង ។ ឯកឧត្តម បាន បង្សុគោល និង ធ្វើ ពិធីរាប់បាត្រ និងឧទ្ទិស កុសល្យផល បុណ្យ ដល់ញាតិមិត្ត និងសាច់ញាតិ ដែលបានចែកឋានទៅ ឲ្យឆាប់ចាប់ជាតិថ្មី ព្រមទាំងប្រគេនគ្រឿង ឧបភោគបរិភោគ ដល់ចៅអធិការវត្ត
ហើយបន្ទាប់មក ឯកឧត្តម បានផ្តល់ថវិការ ៤០ ម៉ឺនរៀល ក្នុងមួយវត្ត ៗ ។

នៅចុងបញ្ចប់ ឯកឧត្តម និង លោក លោកស្រី ជំទាវ និង គណៈ ប្រតិភូ ទាំងអស់ បានផ្តល់ ថវិការ ក្នុង១ គ្រួសារ ១.០០០០៛ មួយម៉ឺនរៀល និង លោកតា អាចារ្យ និង យាយជី ក្នុងម្នាក់ៗ ១.០០០០៛ មួយម៉ឺនរៀល ។

ដោយមាន ពុទ្ធបរិស័ទ ជិតឆ្ងាយ និង ពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នា ធ្វើបុណ្យកាន់បិណ្ឌវេន ទី ៨ រោច ត្រូវ និង ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ បរិវេណ វត្ត កំពង់ពិល ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2156 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24205 នាក់
ខែនេះ :
69503 នាក់
3 ខែនេះ :
210426 នាក់
សរុប :
554468 នាក់