ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
បរិស្ថានល្អ អនាម័យស្អាតនាំមកនូវសុខភាពល្អនិងទីក្រុងមានសោភ័ណ្ឌភាព !
Fr,11 September 2020 (Time 06:15 )
ដោយ ៖ BMC លោក អ៊ុក អ៊ីរីស៊ីន (ចំនួនអ្នកអាន: 114នាក់)


ខេត្តបាត់ដំបង :

នៅព្រឹកថ្ងៃទី ៨ រោច ត្រូវនឹងថ្ងៃ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង
ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង អភិបាល​ក្រុង​ ផេង​ សិទ្ធី​ អភិបាល​ ក្រុង​បាត់ដំបង​ និងជុំវិញ ខេត្ត ព្រមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និយុវជន ក ស យ ក ប្រចាំ ខេត្តបាត់ដំបង ។

បាននាំគ្នា បោសសំអាត បរិស្ថាន និងអនាម័យ ក្នុងក្រុងបាត់ដំបង នៅបរិវេណ សួនច្បារ សន្តិភាព តាមបណ្តោយ ស្ទឹងសង្កែ ខាងលិចសួនច្បារសន្តិភាព ។
រួមគ្នាបោសសំអាត បានចែកគ្នា ជាច្រើនក្រុម ដើម្បី សំអាត បរិស្ថាន និងអនាម័យ នៅក្នុងក្រុងបាត់ដំបង ដើម្បីកាត់បន្ថយ ស្អុយរលួយ ដែលអាចបង្ករឲ្យមានផលប៉ះពាល់ ភ្ញៀវទេសចរបរទេស និងភ្ញៀវជាតិ នាឱកាស បុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។

ក្រុងបាត់ដំបង គឺជាក្រុង ជាប់លំដាប់ថ្នាក់លេខ ១ ទូទាំងប្រទេសកម្ពុជា ដែលមាន ឈ្មោះ ថា រំដួល បី ទង ។

ដើម្បីទាក់ទាញ អតិថិជនក្នុង និងក្រៅប្រទេស ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ជៀសវាងការ ធំក្លិន លើ ភ្ញៀវទេសចរបរទេស អនាម័យ ល្អ សុខភាពល្អ ។

យើងនាំគ្នា ថែរក្សា និងការពារ អនាម័យ ទាំងអស់គ្នា ជាការប្រសើរ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1962 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24011 នាក់
ខែនេះ :
69309 នាក់
3 ខែនេះ :
210232 នាក់
សរុប :
554274 នាក់