ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង និងលោក មេបញ្ជាការរង នៃ កងរាជអាវុធហត្ត ខេត្តបាត់ដំបង លោក រ៉ុង ប៉ុក បាន ដឹកនាំ កងកម្លាំង នៃកងរាជអាវុធហត្ថខេត្ត និងលោក សំ ភីឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង រួមគ្នាកាន់វេនទី១២ !
Mo,14 September 2020 (Time 02:29 )
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 100នាក់)


បាត់ដំបង :
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង និងលោក មេបញ្ជាការរង នៃ កងរាជអាវុធហត្ត ខេត្តបាត់ដំបង លោក រ៉ុង ប៉ុក បាន ដឹកនាំ កងកម្លាំង នៃកងរាជអាវុធហត្ថខេត្ត និងលោក សំ ភីឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើបុណ្យកាន់វេនទី ១២.

ត្រូវនឹងថ្ងៃ ទី១៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅបរិវេណ វត្ត ដំរី ស រួមជាមួយ ពុទ្ធបរិស័ទ ជិតឆ្ងាយ និងពុទ្ធបរិស័ទ ចំណុះជើងវត្ដ យ៉ាងច្រើនកុះករផងដែរ ។

ដើម្បីធ្វើបុណ្យរាប់បាត្រ និងឧទ្ទិស កុសលផលបុណ្យ ដល់ញាតិការ និងសាច់ញាតិ ដែលបានចែកឋានទៅ ព្រមទាំងបង្សុកូល ដល់អ្នកស្លាប់ ដើម្បីអោយឆាប់បានចាប់ជាតិថ្មី ។

ថែមទាំងឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួនមួយចំនួន ក្នុងវត្តដំរីស ទុកឲ្យប្រើប្រាស់ នៅពេលដែលមានតម្រូវការចាំបាច់ ។

ជាពិសេសក្រុមញៀនថ្នាំ និងអ្នកមានសារធាតុញៀន នៅក្នុងកងរាជអាវុធហត្ថ បាត់ដំបង ធ្វើបុណ្យរាប់បាត្រនិងឧទ្ទិស កុសល ផលបុណ្យ ដល់ញាតិការ របស់ពួកគេផងដែរ ។

នៅចុងបញ្ចប់ : ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានរាប់បាត្រ និងឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធ កងទ័ព កងកម្លាំង គ្រប់ប្រភេទដែលបានស្លាប់ និងឆាប់បានចាប់ជាតិថ្មី ហើយធ្វើទានដល់អ្នកអត់ឃ្លាន និងជនអនាថា ក្នុងម្នាក់ ៗ ថវិការ ចំនួន ១.០០០០ រៀល.
ចុងភៅ ១.០០០០ រៀល.
ក្មេងៗ ១.០០០០រៀល ផងដែរ ។

ហើយបានផ្តាំផ្ញើរ ដល់ពលរដ្ឋ ដែលបានមកធ្វើបុណ្យ កាន់វេន ត្រូវចេះការពារ នូវជម្ងឺឆ្លង កូវិដ ១៩ ដែលជាជម្ងឺឆ្លង ដ៏កាចសាហាវ ឆ្នាំ ២០២០នេះ ។
យើងត្រូវរក្សានូវកម្លាតពីគ្នា ១ ម៉ែត្រ រឺ ១.៥០ ម៉ែត្រកន្លះ យើងអាចភ្លេចនូវជម្ងឺ កូវិដ ១៩ បាន តែ ជម្ងឺ កូវិដ ១៩ មិនភ្លេចយើងទេ ។

បើស្រលាញ់ត្រូវចេះថែរក្សាសុខភាពខ្លួនឯង សុខភាពល្អ កម្លាំងមាំមួន : សូម អនុមោទនាផលបុណ្យទាំងអស់គ្នា ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2180 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24229 នាក់
ខែនេះ :
69527 នាក់
3 ខែនេះ :
210450 នាក់
សរុប :
554492 នាក់