ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
លោក ភួង វាសនា ប្រធានមន្ទីរ ពាណិជ្ជកម្ម ខេត្តបាត់ដំបង បានដឹក នាំក្រុមការងារ យុវជន ស.ស.យ.ក ខេត្ត និងស្រុក លោក ភួង ស៊ីល្យា ស.ស.យ.ក ស្រុក ថ្មគោល ធ្វើបុណ្យកាន់បិណ្ឌ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ !
Mi,16 September 2020 (Time 04:45 )
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 133នាក់)


បាត់ដំបង :
នៅថ្ងៃទី ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២០ បិណ្ឌវេនទី ១៤ រោច លោកនៅវត្ត ព្រះពន្លា ហៅ : វត្ត មណ្ឌបារាមព្រះពន្លា ដែលស្ថិតនៅភូមិ ព្រះពន្លា ឃុំ រូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សូមគោរព អញ្ជើញ ឯកឧត្តម លោក លោកជំទាវ លោកលោកស្រី ឧបាសក ឧបាសិកា យុវជន យុវនារី យុវតី ព្រមទាំង ពុទ្ធបរិស័ទ ជិត ឆ្ងាយ និងចំណុះជើងវត្ត មករួមគ្នា ធ្វើបុណ្យកាន់បិណ្ឌទី១៤ នេះ ។

លោក ភួង វាសនា ប្រធានមន្ទីរ ពាណិជ្ជកម្ម ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ យុវជន ស.ស.យ.ក ខេត្ត និងស្រុក លោក ភួង ស៊ីល្យា ស.ស.យ.ក ស្រុក ថ្មគោល ធ្វើបុណ្យកាន់បិណ្ឌ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ដែលសមាជិក ស.ស.យ.ក.ខេត្ត និងស្រុកថ្មគោល បាននាំ ទ័យទាន គ្រឿងឧបភោគបរិភោគ មួយចំនួន ដើម្បីប្រគេន ដល់ព្រះសង្ឃ និងចៅអធិការវត្ត ទុកប្រើប្រាស់ តាមតម្រូវការក្នុងវត្ត ហើយប្រគេន ព្រះសង្ឃ ១ អង្គ ៗចំនួន ៣.០០០០រៀល ហើយ លោក ភួង វាសនា បានផ្តល់ថវិកា មួយចំនួន ដល់ជនក្រីក្រ និង ជនអនាថា ប្រជាពលរដ្ឋ ដែល មានការខ្វះខាត ក្នុងម្នាក់ ៗ ១.០០០០រៀល ហើយក្មេង ១ ម្នាក់ ៗ ២០០០ រៀល បាន ឧបត្ថម្ភ ដល់អ្នករៀបចំ រឺ ហៅថា : (គណៈកម្មការរៀបចំវត្ត ក្នុងម្នាក់ ១០០០០ រៀល) ផងដែរ ។

គណៈ ពេលនោះ លោក ភួង វាសនា បាន ឧបត្ថម្ភដល់ក្រុមភ្លេង ២០០.០០០ ម្ភៃម៉ឺនរៀល ហើយ ឧបត្ថម្ភ ដល់ក្រុម វិចនំ អន្សមជ្រូក និងអន្សមចេក ដល់ប្រជាពលរដ្ឋ សកម្ម ៤០០.០០០ រៀល សែសិបម៉ឺនរៀល ជាពិសេសឧទិ្ទសកុសលផលបុណ្យ និងបង្សុកូល ដល់ញាតិការ ទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅ ដើម្បី អោយពួកគាត់ឆាប់ចាប់ជាតិជាថ្មី ។

នៅចុងបញ្ចប់ : លោក ភួង វាសនា បានណែនាំដល់ប្រជាពលរដ្ឋឲ្យចេះការពារ នូវជម្ងឺ កូវិដ ១៩ ដែលជា ជម្ងឺដ៏កាចសាហាវឆ្នាំ ២០២០ ។
យើងទាំងអស់គ្នា ត្រូវយល់ដឹង អំពីជម្ងឺ កូវិដ ១៩ យើងអាចភ្លេច កូវិដ ១៩ បាន តែកូវិដ ១៩ មិនអាចភ្លេចយើងទេ !
ដូច្នេះ យើងទាំងអស់គ្នា ត្រូវ ថែរក្សា កម្លាយពីគ្នា ១ ម៉ែត្រ រឺ មួយម៉ែត្រហាសិប ១.៥០ (មួយម៉ែត្រកន្លះ )
ដើម្បីជៀសវាង ការឆ្លងកូវិដ ១៩ ។

ការពារខ្លួនឯង ប្រសើរជាងព្យាបាល ! សុខភាព នាំមកនៅកម្លាំងមាំមួន ។

សុខភាពល្អ នាំមកនូវភាពជោគជ័យ និងឈ្នះអស់សត្រូវគ្រប់បែបយ៉ាង ។

លោក ភួង វាសនា និងក្រុមការងារបាន ឧបត្ថម្ភ ថវិការ សរុបចំនួន ២.០០០.០០០ រៀលជាង នៅក្នុងវត្តព្រះពន្លា ស្ថិតក្នុង (វត្តមណ្ឌរាមព្រះពន្លា ) ដើម្បី រៀបចំតាមតម្រូវការចាំបាច់ក្នុងវត្ត ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1757 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12431 នាក់
ខែនេះ :
51340 នាក់
3 ខែនេះ :
195026 នាក់
សរុប :
618045 នាក់