ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ករណីរន្ធត់ ! រថយន្តដឹកទ្រុងជ្រូក បុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជើង !
Fr,18 September 2020 (Time 09:45 )
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 152នាក់)


ខេត្តបន្ទាយមានជ័យ :

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៥.៤៥នាទី ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី.១៨.០៩.២០២០-មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែតលេខ(២៣ -២៤)លើផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជៅ បង្កដោយរថយន្តដឹកទ្រុងជ្រូក ម៉ាក HYUNDAI ពណ៌ខៀវ ស ពាក់ស្លាក់លេខ កំពង់ចាម 3A.8759 អ្នកបើកបរក្តាប់អត្តសញ្ញាណពុំបាន ដោយរត់គេចខ្លួនបាត់ ។

បើកបរមកពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចកើតហេតុបានវេរចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានខាងស្តាំ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ជាប់នឹងស្ពាន ។
ក្នុងនោះមានអ្នករួមដំណើរប្រុសៗ១៣នាក់បណ្តាលឲ្យស្លាប់ ០១នាក់ និងរបួស១២នាក់ ក្នុងនោះរបួសធ្ងន់០៦នាក់ ស្រាល០៦នាក់។

សាកសព និងអ្នករបួសយកអត្តសញ្ញាណមិនទាន់បានជនរងគ្រោះបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

សាកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1781 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12455 នាក់
ខែនេះ :
51364 នាក់
3 ខែនេះ :
195050 នាក់
សរុប :
618069 នាក់