ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពិធីប្រកាសផ្ទេរ មុខតំណែង ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង !
Mi,23 September 2020 (Time 12:20 )
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 159នាក់)


ខេត្តបាតដំបង :
ពិធីប្រកាសផ្ទេរ មុខតំណែង ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ក្រោមអធិបតី ភាពនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការ ន គរបាល ជាតិតំណាង ដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ងួន រតន: អភិបាល នៃគណៈបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកលោកស្រីប្រធានមន្ទីរ ជុំវិញខេត្តបាត់ដំបងបានចូលរួមយ៉ាងច្រើនកុះករ។

នៅព្រឹកថ្ងៃពុធ ០៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងទទួលផែន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ត្រូវបានប្រកាសតែងតាំងមុខតំណែងជាស្នងការនគរបាល ខេត្តបាត់ដំបង (ថ្មីជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន បានប្តេជ្ញាចិត្តថានិងអនុវត្តន៍តាមគោលការណ៍ ផែនការឬ បទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ ដោយមានទំនួលខុសត្រូវខ្ពស់ ជាពិសេស យកចិត្តទុកដាក់ បំពេញភារកិច្ច ឲ្យបានល្អ និងពង្រឹងទំនាក់ទំនងមន្រ្តីក្នុងអង្គភាព ព្រមទាំងពង្រឹងទំនាក់ទំនងជា មួយស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តឲ្យបានល្អផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ ផ្តាំផ្ញើឲ្យលោក ឧត្តសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង ត្រូវអនុវត្ត តាមភារ:កិច្ច និងបទបញ្ជាឲ្យបានមុឺងម៉ាត់ របស់អគ្គ ស្នងការនគរបាលជាតិ។

ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត មានប្រសាសន៍គាំទ្រ ការប្តេជ្ញាចិត្ត របស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង ព្រមទាំង បានកោតសរសើរ ចំពោះនគរបាលខេត្ត បាតដំបងទាំងអស់ ដែលខិតខំ បំពេញភារកិច្ចនិង អនុវត្តន៍ តាមផែន ការរបស់ ថ្នាក់ជាតិ បានយ៉ាងល្អ ជាពិសេស ចេះ ជួយ ដោះ ស្រាយបញ្ហា ពលរដ្ឋ ពេលជួប គ្រោះមហន្តរាយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានផ្តាំផ្ញើផងដែរថា កម្លាំងនគរ បាលនៅតាមបណ្តាខេត្តផ្សេងៗ គួរយកខេត្តបាត់ដំបងជាគំរូ។ ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តបាត់ដំបង គាត់នឹងសង្ឃឹមថាលោកស្នងការ សាត គឹមសាន ជាស្នងការថ្មីនៅ ខេត្តបាត់ដំបង ធ្វើការជូនប្រជាពលរដ្ឋ រក្សាសន្តិសុខសង្គម សណ្ដាប់ធ្នាប់ឱ្យបានល្អ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1635 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12309 នាក់
ខែនេះ :
51218 នាក់
3 ខែនេះ :
194904 នាក់
សរុប :
617923 នាក់