ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ស្ថានភាព ទឹកស្ទឹងមង្គលបូរី បន្តហក់ឡើងខ្លាំងរដ្ឋបាលខេត្ត ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ..!
Do,24 September 2020 (Time 08:34 )
ដោយ ៖ BMC លោក សូ សារី (ចំនួនអ្នកអាន: 123នាក់)


ខេត្តបន្ទាយមានជ័យ :

ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០២០ នេះស្ថានភាព កម្រឹតទឹកស្ទឹងមង្គលបូរី ផ្នែកកណ្តាលបាននឹងកំពុងហក់ឡើងយ៉ាងគំហុក ចំនួន៣កន្លែងរួមមាន ឃុំបត់ត្រង់ នៅចំណុចស្ពានបត់ត្រង ឃុំរហាត់ទឹក នៅចំណុចសំណង់ពោធិ៍២ដើម និងឃុំចំណោម នៅចំណុចស្ពានចំណោមនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នលង់ទឹកកូនចៅស្លាប់។

លោក លី សារី អភិបាលរងខេត្តបន្ទាយ មានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ អភិបាល ស្រុកមង្គលបុរី បានចុះពិនិត្យមើលពីស្ថានភាពទឹកបានប្រាប់អ្នកយកព័ត៌មាន យើងដឹងថា :
បើទឹកនៅតែ បន្តហូរយ៉ាងគំហុក នឹងត្រូវប្រកាសអាសន្នចំនួន៤ឃុំ ក្នុងនោះរួមមាន ឃុំបត់ត្រង់ រហាត់ទឹក ចំណោម និងឃុំសឿ
ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាតនិងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម ។

លោកលីសារី បានធ្វើការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់នៅតាមដងស្ទឹង ដែលអាចកើតមានក្នុងស្រុកមង្គលបុរីយើងនេះ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងស្រុកមង្គលបូរី ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុក ដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1733 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12407 នាក់
ខែនេះ :
51316 នាក់
3 ខែនេះ :
195002 នាក់
សរុប :
618021 នាក់