ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ជនសង្ស័យ២នាក់លួច លក់ថ្នាំញៀន ជិត២០០ក្រាម ត្រូវនគរបាលស្រុកមង្គលបូរី បង្រ្កាបបញ្ជូនទៅសាលាដំបូងខេត្ត !
Mo,28 September 2020 (Time 07:18 )
ដោយ ៖ BMC លោក យិម សុផាត (ចំនួនអ្នកអាន: 111នាក់)


ខេត្តបន្ទាយមានជ័យ :

ជនសង្ស័យ២នាក់ លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំ ជិត ២០០ក្រាម ត្រូវនគរបាលស្រុកមង្គលបូរីបង្រ្កាបបាននៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ម្នាក់ឈ្មោះ សួរ ជានុន ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ យ៉ាន់ រិទ្ធី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានធ្វើការដកហូតបានវត្ថុតាងជាថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន២ថង់តូច មានទម្ងន់១៧១,១២ក្រាមថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន២គ្រឿងនិងសំបកកូនថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ចំពោះបញ្ហាគ្រឿងញៀនេះ គឺជាចំណុចដ៏ស្រៀវស្រើប បើទោះបីជាកម្លាំងសមត្ថិច្ចបានខិតខំធ្វើការបង្រ្កាបយ៉ាងណាក៏មិនចេះអស់។

លោកបានបន្តឲ្យដឹងទៀតថា ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជាឲ្យនគរបាលការិយាល័យជំនាញ និងគ្រប់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវមានវិធានការបង្រ្កាបអ្នកជួញដូរថ្នាំញៀន និងអ្នកជក់ថ្នាំញៀនឲ្យអស់ក្នុងមូលដ្ឋាន ដែលសមត្ថកិច្ចគ្រប់គ្រង។
តាមបទបញ្ជារបស់ លោកស្នងការ នេះកម្លាំងនគរបាលស្រុកមង្គលបូរី បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យបាន២នាក់ តែជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្មនៅក្នុងស្រុកមង្គលបូរី។

ក្រោយពីធ្វើកំណត់ហេតុ រួចជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ផងដែរ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1224 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
11898 នាក់
ខែនេះ :
50807 នាក់
3 ខែនេះ :
194493 នាក់
សរុប :
617512 នាក់