ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់នៅពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រី នគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ... !
Di,29 September 2020 (Time 07:20 )
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 293នាក់)


ក្រុងប៉ោយប៉ែត:

នៅព្រឹក ថ្ងៃ អង្គារ ១២ កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ នៅទីបញ្ជាការដ្ឌាន វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៩១១ ឋិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំ ទទួលស្វាគមន៍ គណៈប្រតិភូ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ។

ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកស្នងការរង ជាច្រើនរូប បានចូលរួមនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រី នគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងបាននាំយកអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ទៅចែកជូន កងកម្លាំង នគរបាលជាតិ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ ។


កងកម្លាំងដែលបានចូលរួមក្នុងកម្មវិធីខាងលើ ប្រហែល៤០០នាក់ មកពីបញ្ជារការដ្ឋាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤ នៃស្នងការដ្ឌាននគរបាលខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសដ៏មានតម្លៃនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាន ពាំនាំយកអំណោយ មួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីប្រគល់ជូនដល់កងកម្លាំង នគរបាលយើងដោយលោកស្នងការ បានសំណេះសំណាល ជាមួយមន្ត្រីក្រោមឱវាទប្រកបដោយភាពស្និទស្នាលបំផុត។



លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការកោតសរសើរដល់ កងកម្លាំង ទាំងអស់ដែលកន្លងមក បានយកចិត្តទុកដាក់ ខិតខំការពារជាតិ មាតុភូមិ បូរណភាពទឹកដី យ៉ាងល្អប្រសើរ។លោកស្នងការក៏បានផ្តាំផ្ញើកម្លាំងទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ក្នុងភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួន កុំមានការធ្វេសប្រហែសឡើយ ក្នុងការបង្ក្រាបទប់ស្កាត់ទំនិញ និងពលករឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធិភាពបំផុត ស្របតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំយើងក៏ដូចជាបទបញ្ជា របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិផងដែរ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1647 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12321 នាក់
ខែនេះ :
51230 នាក់
3 ខែនេះ :
194916 នាក់
សរុប :
617935 នាក់