ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
ពិធី : កាន់បិណ្ឌវេណទី៣ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ញាតិមិត្ត និងញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ ព្រមទាំងកងទ័ព និងកងកម្លាំង ដែលបានពលីជីវិតទៅ អោយឆាប់បាន ចាប់ជាតិជាថ្មី !!!
Sa,05 September 2020 (Time 07:46 )
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 306នាក់)


ខេត្តបាត់ដំបង :

ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី 5 ខែកញ្ញា ឆ្នាំ ២០២០ ក្នុងវត្តគ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី
ឯកឧត្តម រ៉ុង ប៉ុក មេបញ្ជាការរងខេត្ត បាត់ដំបង និងកងកម្លាំង កងរាជអាវុធហត្ថខេត្ត
មន្រ្តីថ្នាក់ខេត្ត បានមូលមតិគ្នា ធ្វើបុណ្យកាន់បិណ្ឌទី៣ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ដ ។

ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ញាតិមិត្តជិតឆ្ងាយ និងញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ ព្រមទាំងកងទ័ព និងកងកម្លាំង ដែលបានពលីជីវិតទៅ អោយឆាប់បាន ចាប់ជាតិជាថ្មី ។

នៅចង់បញ្ចប់ : ឯកឧត្តម មាស សុវណ្ណ និងលោក ជំទាវ បានដាក់ទាន ដល់ជនក្រីក្រ ចាស់ជរា ក្មេងតូចៗ និងដាក់ទានដល់ចុងភៅផងដែរ ។

នៅពេលបញ្ចប់ : ពុទ្ធបរិស័ទ បានស្រស់ស្រូប អាហារ រួមគ្នា ជាកិច្ចបញ្ចប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1096 នាក់
ម្សិលមិញ :
3868 នាក់
សប្តាហ៍នេះ :
33584 នាក់
ខែនេះ :
148991 នាក់
3 ខែនេះ :
477483 នាក់
សរុប :
1682121 នាក់