ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពិធី​ប្រកាស​ តែងតាំង​ មុខ​តំណែង​ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ (ថ្មី) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ ...!
Di,08 September 2020 (Time 10:23 )
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 116នាក់)


ខេត្តបន្ទាយមានជ័យ ៖
ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានអញ្ជើញ​ជា គណៈអធិបតី​ ក្នុង ពិធី​ប្រកាស​ ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ ស្នងការខេត្តបន្ទាយ មានជ័យ ដោយតែងតាំង លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ទៅជា ស្នងការនគរបាលខេត្តខេត្តបន្ទាយមានជ័យ ជំនួស លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​: លោកប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ, និងលោក​-​លោកស្រី​ស្នងការ​រង​ អនុប្រធាន​ការិយា ល័យ​កណ្ដាល​ នាយ​-​នាយ​រង​ការិយាល័យ​ ប្រធាន​អង្គភាព​ អធិការ​នគរបាល​ក្រុង​-​ស្រុក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​សមាជិក​អង្គពិធី​ លោក លោក ប្រធាន អនុប្រធានមន្ទី អភិបាល អភិបាលរងខេត្ត និង អភិបាល.ក្រុង ស្រុក ជាច្រើន នាក់ បានចូលរួមយ៉ាងច្រើនកុះករ ផងដែរ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1890 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
23939 នាក់
ខែនេះ :
69237 នាក់
3 ខែនេះ :
210160 នាក់
សរុប :
554202 នាក់