ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
សមត្ថកិច្ចចំរុះ ចុះពិនិត្យស្ថានភាពក្នុងការបិទខ្ទប់ ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ បណ្តោះអាសន្នរយៈ ពេល១៤ថ្ងៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ..!!
Sun,25 April 2021 (Time 03:44 PM)
ដោយ ៖ BMC post លោក ពៅ រីយ៉ា (ចំនួនអ្នកអាន: 63នាក់)


ចេញផ្សាយ .ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ អង្គភាពសារព័ត៌មាន គេហទំព័រ BMC post
ទំនាក់ទំនងទូរស័ព្ទលេខ : 068 999 769

ខេត្តបន្ទាយមានជ័យ : សមត្ថកិច្ចចំរុះចុះក្នុងមានកំលាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កំលាំងអាវុធហត្ថដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំ កូនចៅចុះពិនិត្យស្ថានភាពក្នុងការបិទខ្ទប់ការធ្វើដំណើរចេញចូល របស់ប្រជាពលរដ្ឋបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ។
តាមការអះអាងរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ឲ្យដឹងថា កាចុះពិនិត្យមើលផ្លូវដែលត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋបណ្តោះអាសន្នរយៈពេលចំនួន១៤ថ្ងៃសិន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា « ការបិទអ្នកធ្វើដំណើរនេះ គឺចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ ៥ បន្តទៅផ្លូវជាតិលេខ ៥៨ ឆ្ពោះទៅផ្លូវ ៥០ ដែលស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ »
ដោយគិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ
ត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត ដោយអនុវត្តតាមសេចក្តី សម្រេចលេខ ១០៩ សសរ របស់រដ្ឋបាលខេត្ត និង គោរពអនុវត្តតាម អនុសាសន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជា បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្នើសុំការយោគយល់ដល់ប្រជាពលរដ្ឋចំពោះករណីបិទការធ្វើចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ ព្រោះការធ្វើឡើងនេះគឺជាការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដើម្បីការពារប្រជាពលរដ្ឋ សង្គមជាតិ និងសូមចូលរួមអនុត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បានស្រីមុំ ខេត្តប៉ៃលិន ចុះពិនិត្យការបាញ់ថ្នាំ​សម្លាប់មេរោគកូវិដ១៩ នៅតាមផ្សារ​នា​នាទូ​ទាំង​ខេត្ត (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3053 នាក់
ម្សិលមិញ :
5610 នាក់
សប្តាហ៍នេះ :
28067 នាក់
ខែនេះ :
122336 នាក់
3 ខែនេះ :
307294 នាក់
សរុប :
1252458 នាក់