ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផល​សកម្មភាពការ​ងារត្រីមាសទី១ និងទិសដៅ​សម្រាប់​អនុវត្តការងារបន្តត្រីមាសទី២ ឆ្នាំ ២០២១ របស់គណៈកម្មា​ធិការសាខាកាកបា​ទក្រហម​កម្ពុជាខេត្ត
Wed,28 April 2021 (Time 08:44 PM)
ដោយ ៖ BMC (ចំនួនអ្នកអាន: 12នាក់)


ខេត្តកំពង់ចាម៖​នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដាអភិ​បាល នៃគណៈ​អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ​ដឹកនាំ​ប្រជុំបូកស​រុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ និងទិសដៅសម្រាប់​អនុវត្តការងារ​បន្តត្រី​មាសទី២ ឆ្នាំ ២០២១ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ មានកា​រអញ្ជើញចូលរួមពី លោក​ លោកស្រី​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ត្រីមាសទី១ និងទិសដៅកា​រងារបន្ត ត្រីមាសទី២ ឆ្នាំ ២០២១
២-របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិកា របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រីមាសទី១ ឆ្នាំ ២០២១
៣-ពិនិត្យ ពិភាក្សាលើសេចក្តីអំពាវនាវ កៀរគរមូលនិធិ អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបា​ទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សាខា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់​ដឹកនាំ រួមទាំង​មន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិកា​រអោយ​គណៈ កម្មាធិការសាខា ក្នុងការដឹក​នាំជំរុញធ្វើឲ្យវិស័យស្នូល​ទាំង ៤ របស់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាស​ទី១ ឆ្នាំ២០២១នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាង​ណាក្តីក៏យើង បានពុះពារធ្វើសកម្មភាព រហូតសម្រេចបា​នលទ្ធផល គួរជាទីមោទនភាព ពិ​សេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំ​ណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បាន​ទាន់​ពេ​លវេលា ស្របតាមទិសស្លោក" ទីណាមានទុក្ខលំបាក ទីនោះ មានកា​កបាទក្រហម​កម្ពុ​ជា " ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំអំពីកា​រងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយ​កចិត្តទុកដា​ក់ បន្តសហការក្នុងការ​អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជា​មួយកា​របន្តផ្សព្វផ្សាយ អោយទាំងអស់គ្នា ​ចូលរួម​អនុវត្តវិធានការ " ៣ការពារ ៣កុំ និង២ចូលរួម " របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំនានា របស់ក្រសួងសុខាភិបាលដើម្បី កាត់ផ្តា​ច់ខ្សែចម្លង​នៃវីរុ​សកូរ៉ូ​ណាបម្លែងថ្មី ដ៏កាចសា​ហាវនេះ ពិសេសខិត​ខំអត់ធ្មត់ និងរួមគ្នា បញ្ចប់ព្រឹត្តិ​ការណ៍សហ​គមន៍ ២០ កុម្ភៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បានស្រីមុំ ខេត្តប៉ៃលិន ចុះពិនិត្យការបាញ់ថ្នាំ​សម្លាប់មេរោគកូវិដ១៩ នៅតាមផ្សារ​នា​នាទូ​ទាំង​ខេត្ត (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2882 នាក់
ម្សិលមិញ :
5610 នាក់
សប្តាហ៍នេះ :
27896 នាក់
ខែនេះ :
122165 នាក់
3 ខែនេះ :
307123 នាក់
សរុប :
1252287 នាក់