ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
មេបញ្ជាការ​កងរា​ជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ​ទទួលអំ​ណោយ​ពីម្ចាស់​ក្រុម​ហ៊ុន និងភោជនីយ៍​ដ្ឋាន ហ័​រ ធៀនហ្សា សម្រាប់ផ្គត់ផ្គង់ដ​ល់​កងកម្លាំង នៅ​តាម​គោលដៅក្នុ​ងភូមិសាស្ត្រក្រុង​ប៉ោយប៉ែត
Thu,29 April 2021 (Time 04:03 PM)
ដោយ ៖ BMC (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី ​បានអញ្ជើញទទួល​អំណោយ​ពី​លោ​ក ម៉ា ទីន និងលោកស្រី ព្រមទាំង​លោក ដា លីន ដែល​ជាម្ចាស់ក្រុមហ៊ុន​ និងភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា សម្រាប់យក​ទៅផ្គត់ផ្គង់​ដល់កង​កម្លាំង​ដែ​លប្រចាំ​ការនៅ​តាម​គោល​ដៅត្រួតពិនិត្យ នៅ​ក្នុង​ភូមិសា​ស្ត្រក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ដើ​ម្បីចូល​រួម​ចំណែកក្នុងទប់ស្កាត់​ការរីករា​លដា​ល​នៃ​ជំងឺកូវីដ-១៩​។​


អំណោ​យដែលបាន​ឧបត្ថម្ភដល់​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មានដូចជា៖អង្ក​រទម្ងន់៣តោន, អាល់​កុលចំនួ​ន៣០កាដុង, ម៉ាស់ចំនួន២​០កេសធំ, ត្រីខចំនួន២០​កេស, មីចំនួន៤០កេសតូច, ទឹកសុទ្ធចំនួ​ន១០០​យួរ និងថវិកាចំនួន១​៥លានរៀលផងដែរ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានថ្លែ​ងគុណ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា និ​ងស​ហការី ដែល​បាន​ជួយឧ​បត្ថម្ភជា​គ្រឿងឧ​ប​ភោគ​បរិភោគ​ និង​សម្ភារៈ​សម្រាប់​បង្ការ​ជំងឺឆ្លងកូវីដ១៩ ទាំងនេះ​ ស​ម្រា​ប់ផ្គត់ផ្គង់​ដល់កង​កម្លាំង​​ដែ​លកំពុងប្រចាំ​ការនៅ​តាម​គោ​ល​ដៅត្រួតពិនិត្យ នៅក្នុង​ភូមិសា​ស្ត្រ​ក្រុងប៉ោ​យប៉ែត និងសូមជូនពរ​ឲ្យ​ជួប​ប្រទះតែ​សេចក្ដីសុខ គ្រប់​ប្រការ សុខភាពមាំ​មួន​ឈ្នះ​អស់មាសត្រូវ ជាពិ​សេ​សជៀស​ឱ្យផុត​ពីជំងឺកាច​សាហាវទាំងឡាយ​ទាំង​ពួងផងដែរ។នេះស​ឲ្យឃើញពីទឹកចិត្តសប្បុរស របស់ម្ចាស់​ក្រុម​ហ៊ុន និង​ភោជនីយ៍ដ្ឋាន ហ័រ ធៀនហ្សា ​ដែលបានចូល​រួមចំណែក​មួយ​ជា​មួយ​អាជ្ញា​ធរ​ ក៏ដូច​ជាប្រមុ​ខ​រា​ជរដ្ឋាភិ​បាល​កម្ពុជា ក្នុង​ការ​ទប់ស្កា​ត់​កុំ​ឲ្យមានកា​ររីករាលដាល​នៃជំងឺកូវីដ​១៩ ​ទៅ​កាន់​តំបន់​ផ្សេងៗទៀត។ក្នុងនោះលោក​មេបញ្ជាការក៏បានធ្វើការផ្ដាំផ្ញើដល់ម្ចាស់​ក្រុមហ៊ុន ឱ្យអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួននូវវិធានការណ៍​ដែលដាក់ចេញដោយប្រមុ​ខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រម​ទាំង​សេចក្តីណែនាំរបស់​ក្រសួងសុខាភិបាល​ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បានស្រីមុំ ខេត្តប៉ៃលិន ចុះពិនិត្យការបាញ់ថ្នាំ​សម្លាប់មេរោគកូវិដ១៩ នៅតាមផ្សារ​នា​នាទូ​ទាំង​ខេត្ត (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2557 នាក់
ម្សិលមិញ :
5610 នាក់
សប្តាហ៍នេះ :
27571 នាក់
ខែនេះ :
121840 នាក់
3 ខែនេះ :
306798 នាក់
សរុប :
1251962 នាក់