ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
ភ្លៀងដើមឆ្នាំ នៃរដូវវស្សាម្តងៗ មានលាយឡំខ្យល់កន្រ្តាក់បក់បោកបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់ប្រជាពលរដ្ឋរាល់ៗឆ្នាំគួរឲ្យបារម្ភ !
Sun,04 April 2021 (Time 09:16 PM)
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 28នាក់)


នៅល្ងាចវេលាម៉ោង 03 : 45 នាទីថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះមានឥទ្ធិពលភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្រ្តាក់បានបោកបាក់ផ្សារជាប់អគារ PARA MAX ទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់រងការខូចខាតតូបទាំងអស់ស្ទើរទាំងស្រុង ។

ក្រោយបាតុភូតធម្មជាតិនេះភ្លាមៗ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោក ភោគ លន ចៅសង្កាត់ នៃសង្កាត់ប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យដល់ទីតាំង ដែលរងការខូចខាតស្ទើរទាំងស្រុងដោយសារឥទ្ធិពលភ្លៀងមួយមេធំលាយឡំខ្យល់កន្រ្តាក់ ដែលបានបោកបាក់តូបក្នុងផ្សារស្ទើររាបស្មើដី។

ផ្សារ ដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ទាំងពីរទីតាំងនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងបាតុភូតធម្មជាតិបានបណ្តាលឱ្យមនុស្សរងរបួស ៥នាក់ និងមិនបណ្តាលឱ្យបាត់បង់ជីវិតមនុស្សនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2649 នាក់
ម្សិលមិញ :
3029 នាក់
សប្តាហ៍នេះ :
26146 នាក់
ខែនេះ :
106676 នាក់
3 ខែនេះ :
300631 នាក់
សរុប :
1171370 នាក់