ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
កិច្ចប្រជុំ ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ .!!
Wed,07 April 2021 (Time 11:47 AM)
ដោយ ៖ BMC លោក សូ សារី (ចំនួនអ្នកអាន: 44នាក់)


ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង12:00 នាទីកណ្តាលអាធ្រាត្រ នៃថ្ងៃ
ទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត ។

ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ ។
នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅគ្រប់វត្តអារាមត្រូវរៀបចំឲ្យមានការវាស់កំដៅ បាញ់អាកុល និងលាងដៃជាមួយជែល ឬសាប៊ូ នៅមុខច្រកចេញចូលសាលាឆាន់ព្រះវិហារ និងកុដិជាដើម មិនអនុញ្ញាតឲ្យពុទ្ធបរិស័ទ្ធ ដែលមិនពាក់ម៉ាស់យកចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងបរិវេណវត្តអារាមព្រះវិហារសាលាឆាន់ និងកុដិជាដើម។
ជាងនេះទៅទៀត ត្រូវរៀបចំទីតាំងទទួលពុទ្ធបរិស័ទ ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ត្រូវរក្សាគម្លាតសុវត្ថិភាពជៀសវាងការប្រមូលផ្ដុំមនុស្សច្រើន។

ត្រូវកំណត់ពុទ្ធបរិស័ទ្ធចូលក្នុងព្រះវិហារ សាលាឆាន់ និងកុដិនីមួយៗ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលត្រូវរៀបចំវេនចេញចូលពុទ្ធបរិស័ទ្ធនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ និងមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទ្ធ នៅបង្អែបង្អង់ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិងទីកន្លែងឲ្យពុទ្ធបរិស័ទ្ធបន្តដើម្បីកាត់បន្ថយជាអតិបរមានូវឱកាសនៃការឆ្លងជំងឺកូវីដ១៩នេះ។ ហើយត្រូវបាញ់ថ្នាំសម្លាប់មេរោគមុន និងក្រោយពីការជួបជុំពុទ្ធបរិស័ទ។

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ឯកឧត្តម បានចេញនៅវិធានការរដ្ឋបាលមួយដោយសម្រេចផ្អាកទីតាំងរមណីយដ្ឋានទេស​ចរណ៍រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ទីសាធារណៈដែលមានសភាពអ៊ូរអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនរយៈពេល២ សប្តាហ៍ ចាប់តាំងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាទ្រង់ទ្រាយធំផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2529 នាក់
ម្សិលមិញ :
3029 នាក់
សប្តាហ៍នេះ :
26026 នាក់
ខែនេះ :
106556 នាក់
3 ខែនេះ :
300511 នាក់
សរុប :
1171250 នាក់