ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយយុ​វជនស្ម័គ្រចិត្ត​ស.ស.យ.ក.ខេត្ត បើកយុទ្ធនាកា​រចុះផ្សព្វ​ផ្សាយ​ ពីវិធាន​របស់ក្រសួងសុខា​ភិបាល និងច្បាប់នានាពាក់ពន្ធ័កា​រផាកពិន័យអ្នក​ដែលបំពានច្បាប់
Wed,07 April 2021 (Time 07:42 PM)
ដោយ ៖ BMC (ចំនួនអ្នកអាន: 15នាក់)


ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រោមការចង្អុលប​ង្ហាញពីលោកស្រី បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន លោក ហុក សុផល អភិបាលរង​ខេត្តប៉ៃលិន និងលោក ចេង ញ៉ាន់ អភិបាលរងខេ​ត្ត ដឹកនាំកងក​ម្លាំងប្រដាប់អាវុធទាំង​៣ប្រភេទ និងមានការចូលរួមពីយុវជន ស.ស.​យ.ក និងយុវជនកាកបាទក្រហមខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សា​យពីវិធានការការ​ពារកូវីដ​១៩ និងការពាក់ម៉ាស់ នៅភូមិសាស្ត្រសំខាន់ៗ ចំនួន៣គឺ ផ្សារព្រំ រង្វង់មូលសាលាក្រៅ និង ផ្សារ​ប៉ាងរលឹម។

លោក​ ហុក សុផល អភិបាលរងខេ​ត្ត និងជា​អនុប្រធានស.ស.យ.កខេត្តប៉ៃលិន បានមានប្រ​សាសន៍​ឱ្យដឹងថា៖ ក្រោមការចង្អុរ​បង្ហាញពីឯកឧត្ដម​ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា និងសេ​ចក្តីណែ​នាំពី​លោកជំទាវ បាន ស្រីមុំ អ​ភិបាលខេត្តនិងជាប្រធានស.ស.យ.ក.ខេត្ត ដែល​លោក​ទាំងពីរតែងតែណែនាំឲ្យយុវជន​ទាំងអស់ ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបា​លក្នុងកា​រប្រយុទ្ធប្រឆាំង និងជម្ងឺកូវិដ១៩នេះ ជាពិសេសប្រ​មុខរាជរដ្ឋា ភិបាលកំពុងតែយកចិត្តទុក ដាក់ខ្ពស់​លើការវិវឌ្ឍន៍នៃកា​ររាតត្បាតជំងឺកូវីដ-១៩ ជាពិសេស​លើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំ​ប្លែង​ខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្រ​បានរកឃើញជាបណ្តើរៗ និងដែល​បានលើកឡើងរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុស កូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើ សកលលោកផងដែរ។

លោកបានបន្តទៀតថា៖ យើងមិនត្រូវមើលស្រាល​លើលទ្ធភាព​ចម្លងរហ័ស និង​ភាពសាហាវធ្ងន់ធ្ងរ​បណ្តាលមកពីការវាយ​លុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែ​លសភា​ពចម្លង​ខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវទេនោះ។

បន្ថែមពីនេះ​ទៀតត្រូវរួមគ្នាអនុវត្តន៍ឱ្យបា​នខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវ​ប​ន្ដប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបាននូវវិធានការ បីកុំ និង បីការពារ រួមជាមួយនឹង​វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការការពារកុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ បំ​ប្លែងខ្លួ​នថ្មីនេះបាន។ហើយជាមួ​យគ្នានោះរា​ជរដ្ឋាភិបាលក៏​បានចេញច្បាប់​ថ្មីធ្វើការផាកពិ​ន័យជា​សាច់​ប្រាក់ចំពោះអ្នកធ្វើ​ដំណើរចេញក្រៅមិនពាក់ម៉ាស់ទៀតផង ។

លោកអភិបាលរងខេត្ត ក៏បាន​បញ្ជាក់បន្ថែមទៀតថា៖ប្រសិនបើមានអ្នកចំងាយមកពីក្រៅស្រុក ក្នុង​មូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ ម​កអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួន​ដាក់ដាច់ដោយឡែក ហើយប្រសិនបើមាន​ការសង្ស័យថា មានជំងឺកូវីដ១៩ នេះត្រូវរាយ​ការណ៍មក​អាជ្ញាធរ ឬគ្រូពេទ្យ​ដែលនៅ​ជិត ដើម្បីពិនិត្យអោយបាន​ទាន់ពេលវេលា។​កន្លងមកនេះ អាជ្ញាធរក្រុងបា​នចុះធ្វើការអ​ប់រំផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋតា​មខ្នងផ្ទះគ្រប់ភូមិ ​និងសង្កាត់ទាំងអស់ទូទាំងខេត្តប៉ៃលិន​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2396 នាក់
ម្សិលមិញ :
3029 នាក់
សប្តាហ៍នេះ :
25893 នាក់
ខែនេះ :
106423 នាក់
3 ខែនេះ :
300378 នាក់
សរុប :
1171117 នាក់