ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
បុរសម្នាក់ដេកស្លាប់នៅផ្ទះសំណាក់​ និង អាហារដ្ឋាន​ អ៊ឹម .ប៊ី​ តេស្តឃេីញវិជ្ជមានកូវីដ-១៩​ អាជ្ញាធរ​កំពុងប្រមូលអ្នកពាក់ព័ន្ធ !!!
Sat,15 May 2021 (Time 04:46 PM)
ដោយ ៖ BMC post លោក សូ សារី (ចំនួនអ្នកអាន: 139នាក់)


ចេញផ្សាយ .ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១

ខេត្តបន្ទាយមានជ័យ : ជំងឺកូវីដ.១៩បានប្រល័យបុរសអនិចតិជនជនជាតិខ្មែរមកពីអូស្ត្រាលីម្នាក់ក្នុងផ្ទះសំណាក់ អុឹមប៊ី ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុគ្គលឹកផ្ទះសំណាក់ប្រទះឃើញសពស្លាប់នៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១ ។ បើតាមការអះអាងរបស់ក្រុមគ្រួសារសពបានប្រាប់អ្នកយកព័ត៌មានឲ្យដឹថា សពមានឈ្មោះ លឿន ចំទីន ប្រុស អាយុ ៣៣ឆ្នាំ ជាអនិកជនខ្មែរ មកពីអូស្ត្រាលី ចូលមកស្រុកខ្មែរ នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២១ មកដេកផ្ទះសំណាក់ អុឹម ប៊ី ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១។
បុរសនេះធ្លាប់ធ្វើចត្តាឡីស័កនៅក្រុងភ្នំពេញចំនួន១៤ថ្ងៃរួចមកហើយ ទើបក្រុមគ្រូពេទ្យជំនាញឲ្យធ្វើដំណើរមកខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោក ហុឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផ្ទះសំណាក់ អុឹមប៊ី ដែលមានមនុស្សស្លាប់ដោយជម្ងឺកូវីដ.១៩នេះ មានមនុស្សដេកក្នុងផ្ទះសំណាក់ជាប់ពាក់ព័ន្ធចំនួន២១នាក់ស្រី៦នាក់ ជនជាតិខ្មែរចំនួន៩នាក់ក្នុងនោះមានស្រី២នាក់ ជនជាតិថៃ មានចំនួន១០នាក់ ស្រី៣នាក់ និងជនជាតិចិន មានចំនួន១នាក់ ក្នុងនោះមានបុគ្គលិកផ្ទះសំណាក់ចំនួន៥នាក់ស្រី១នាក់។
លោក ហុឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជាប់ពាក់ព័ន្ធនឹងផ្ទះសំណាក់ទាំងនោះ ឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបញ្ជាឲ្យបិទ និងធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃទើបឲ្យបើកដំណើរការឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3329 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36687 នាក់
ខែនេះ :
166211 នាក់
3 ខែនេះ :
431460 នាក់
សរុប :
1496154 នាក់