ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
មន្ត្រីកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្ម ប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យអាកុលសម្លាប់មេរោគខូវីដ-19 នៅតាមកន្លែងលក់ដូរ របស់អាជីវករខ្នាតតូច !!!
Tue,18 May 2021 (Time 08:10 PM)
ដោយ ៖ BMC post អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 101នាក់)


បន្ទាយមានជ័យ : ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១
May 18, 2021
មន្ត្រីកាំកុងត្រូល សហការជាមួយមន្ត្រីពាណិជ្ជកម្មប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យកន្លែងលក់អាកុល របស់អាជីវករខ្នាតតូច ដែលលក់ឱ្យប្រជាជនប្រើប្រាសដើម្បីបាញ់សម្លាប់មេរោគខូវីដ-19 កន្លងមក នៅទីប្រជុំក្រុងប៉ោយប៉ែត ។

ក្នុងនោះផងដែរ ក្រុមការងារមន្ត្រីជំនាញ បានពិនិត្យ និងរកឃើញកន្លែងលក់ដូរអាកុលមួយ ដែលវាមិនមែនជាអាកុល វាជាប្រភេទមេតាណុលទៅវិញ (ភាសាអ្នកស្រុកថា អាកុលក្លែងក្លាយ) ចំណុះ ៣០ លីត្រ ដែលអ្នកលក់យកមករំលែកច្រកដបបាញ់តូចៗ ស្ថិតនៅចន្លោះផ្លូវផ្សារថ្មីប៉ោយប៉ែត និងផ្សារត្រី ក្នុងភូមិបាលិលេយ្យ1 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពអ្នកលក់បានឱ្យដឹងថា ÷ លោកទិញអ្នកលក់ ដឹកតាមគោយន្តមកលក់បន្តដែរទេ មិនស្គាល់ប្រភព ឬគ្មានវិក្កយបត្រអីនោះទេ ព្រោះនឹកឃើញថាជារបស់បន្តិចបន្តួច ។

ក្រោយពីបានរកឃើញថាជារបស់ក្លែងក្លាយ មន្ត្រីជំនាញបានធ្វើលិខិតកិច្ចសន្យាស្នើសុំដកហូតពីអ្នកលក់ យកទៅកំទេចចោល និងស្វែងរកប្រភពរបស់ឈ្មួញធំៗ ។

បើតាមមន្ត្រីជំនាញបានពន្យល់ប្រាប់អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន BMC post យើង និងអ្នកលក់ ក៏ដូចជាប្រជាជនដែលជាអ្នកប្រើប្រាសផងដែរថា ÷ ប្រភេទ មេតាណុលនេះ វាបង្កឱ្យអ្នកប្រើប្រាស រលាក ឬរមាស់ស្បែក ជាពិសេសបើចូលមាត់អាចនឹងគាំងបេះដូងស្លាប់តែម្តង ហើយក៏សូមផ្តាំផ្ញើដល់អ្នកលក់ដទៃទៀត មុននឹងលក់ឱ្យអ្នកប្រើប្រាស សូមស្គាល់ឱ្យបានច្បាស់លាស់ និងស្គាល់ពីប្រភពផលិតផល ជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស និងប្រឈមមុខចំពោះផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3377 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36735 នាក់
ខែនេះ :
166259 នាក់
3 ខែនេះ :
431508 នាក់
សរុប :
1496202 នាក់