ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
កម្លាំងការពារព្រំដែនគោក ចាប់ឃាត់ខ្លួនពលករចំការដំឡូងនៅថៃ វិលត្រឡប់មកកម្ពុជាវិញ !
Fri,21 May 2021 (Time 08:46 AM)
ដោយ ៖ BMC post លោក ពៅ រីយ៉ា (ចំនួនអ្នកអាន: 82នាក់)


បន្ទាយមានជ័យ : នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤:៣០នាទី កំលាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៩១១ ចំណុចប៉ុស្តិ៍ព្រៃគប់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ា សៅឌី និងកំលាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការណ៍នៅគោលដៅ ប៉ុស្តិ៍តូច២ ស្ថិតនៅភូមិ ព្រៃគប់ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត បានឃាត់ខ្លួនប្រជាពលរដ្ឋ០៤នាក់ ដែលគាត់ទៅធ្វើជាកម្មករ ដាំអំពៅ ដក-ដាំដំឡូង នៅភូមិ ណាំគាង ឃុំ ប៉ារ៉ៃ ស្រុក អរញ្ញ ខេត្ត ស្រះកែវ ហើយបានលួចឆ្លងដែនពីថៃ មកខ្មែរ

០១-ឈ្មោះ ហែម ហឿន ភេទ ប្រុសអាយុ៦០ ឆ្នាំ(កំដៅ៣៦.៦)

០២-ឈ្មោះ វី ចេក ភេទ ប្រុស អាយុ ៤៨ឆ្នាំ (កំដៅ៣៦.៥)

០៣-ឈ្មោះ សុទ្ធ រស្មី ភេទ ប្រុស អាយុ ២៤ ឆ្នាំ (កំដៅ៣៧.៤)

០៤-ឈ្មោះ វឿន ដាលិ ភេទ ប្រុស អាយុ ១៧ឆ្នាំ (កំដៅ៣៦.៩)

អ្នកទាំង០៤នាក់រស់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។

ក្នុងនោះនៅថ្ងៃដដែលវេលាម៉ោង៦:០០នាទី នគរបាលប៉ុស្តិ៍ព្រៃគប់ បានឃាត់ខ្លួនយុវជនម្នាក់ទៀត ជាកម្មករដាំដំឡូង-ដកដំឡូង និងដាំអំពៅ នៅភូមិថងខាំម៉ាន់ ខេត្តស្រះកែវ លួចឆ្លងដែនពី ថៃ ចូល កម្ពុជា ឈ្មោះ សុីម សែន ភេទប្រុស អាយុ២១ឆ្នាំ មានកម្តៅ ៣៦.៩ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

បន្ទាប់មកកំលាំងប៉ុស្តិ៍ និង យោធាកងពល៥១ បានបញ្ជូនពលករខ្មែរទាំង០៥នាក់នោះ ទៅមណ្ឌល ចត្តាឡីស័ក វិទ្យាល័យនិមិត្ត សង្កាត់ និមិត្ត នៅព្រឹកថ្ងៃនោះតែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3389 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36747 នាក់
ខែនេះ :
166271 នាក់
3 ខែនេះ :
431520 នាក់
សរុប :
1496214 នាក់