ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
សមត្ថកិច្ចចុះបង្ក្រាប​ ល្បែងស៊ីសង​ គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ !
Sun,23 May 2021 (Time 04:56 PM)
ដោយ ៖ BMC post អ្នកស្រី ប៉ុក ស្រី (ចំនួនអ្នកអាន: 100នាក់)


ខេត្តបាត់ដំបង : ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ ឯកឧត្ដម​ ងួន​ រតនៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​ និងជា​ប្រធាន​គណៈ​បញ្ជាការ​ឯកឯកភាពខេត្ត​បាត់ដំបង​ ឯកឧត្ដម​ ណុប​ ដារ៉ា​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​ និង​ជា​ប្រធាន​គណៈ​កម្មការ​ ស្រាវជ្រាវ​ បង្ក្រាប​ ល្បែងស៊ីសង​ គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បាន​ដាក់​បទ​បញ្ជា​ ឲ្យ​ លោក​វរសេនីយ៍ឯក​ មៀន​ ឡាយ​ ស្នងការ​រង​​ ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ ភ្នាល់​ទឹកភ្លៀង​ ០១​ ករណី​ រសៀលថ្ងៃទី​ ១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ 04:00នាទី​ ដែលស្ថិតនៅ​ចំណុច​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

នៅ​ក្នុង​ការ​ចុះ​បង្ក្រាបនោះផងដែរ​ កម្លាំង​យេីង​បបានធ្វេីការឃាត់ខ្លួន​ មេ​ល្បែង​ភ្នាល់ទឹកភ្លៀង​ ចំនួន​ ០១​ នាក់​ និង​ជា​ម្ចាស់​ទីតាំង​ចល័ត​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ ឈ្មោះ​ ពេជ្រ​ សុធា​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាងរួម​មាន​ ៖​
-​ ឧបករណ៍​កែច្នៃ​ សម្រាប់​ ត្រង​ទឹកភ្លៀង​ ០១​
-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៣​ គ្រឿង​
-​ រថយន្ត​ ម៉ាក​ TOYOTA RUSH ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AY 1982 ០១​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បីចាត់ការ​បន្ត​តាម​និតិវិធី​ច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2986 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36344 នាក់
ខែនេះ :
165868 នាក់
3 ខែនេះ :
431117 នាក់
សរុប :
1495811 នាក់