ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
ជនរងគ្រោះចោទប្រកាន់សមត្ថកិច្ចស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យថា ដោះលែងជនសង្ស័យ ខណៈពួកគាត់មិនទាន់ទទួលបានយុត្តិធម៌ !
Mon,24 May 2021 (Time 12:57 PM)
ដោយ ៖ BMC post (ចំនួនអ្នកអាន: 108នាក់)


ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បងស្រី នង ពៅ អាយុ ៤១ ឆ្នាំ. ប្តីឈ្មោះ ពៅ ដែន អាយុ ៤៦ ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពសារព័ត៌មាន BMC post យើងខ្ញុំអោយដឹងថា ៖ កាលពីវេលាម៉ោង០២និង៣០នាទីយប់ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានជនសង្ស័យម្នាក់ឈ្មោះ ប៊ុន លី (ហៅ ម៉ាប់) បានលួចចូលទៅសង្ងំក្នុងផ្ទះរបស់គាត់ ខណៈបងស្រីមិនបាននៅផ្ទះ ដោយនៅផ្ទះមួយផ្សេងទៀតជាប់ផ្លូវជាតិលេខ៥៨ ឯណោះ ។

ជនសង្ស័យឃើញបែបនេះ បានឆក់ឱកាស ចូលទៅចាប់កូនស្រីរបស់គាត់ដែលកំពុងដេកនៅជាមួយយាយចាស់ វ័យជាង៨០ឆ្នាំ ប៉ុនប៉ងរំលោភ តែមិនបានសម្រេចនោះទេ ដោយសារជនរងគ្រោះបានរើបំរាស់ និងស្រែកឆោឡោ បន្ទាប់មក ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។

លុះដល់ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងជាង៩ ប្រជាការពារភូមិ អាជ្ញាធរ យោធាកងល្បាតទី២ រួមជាមួយ នគរបាលការពារព្រំដែនគោកលេខ៩១១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចប្រគល់អោយទៅនគរបាលរដ្ឋបាលឃុំអូរបីជាន់ ចាត់ការបន្ត ។

បងស្រី នង ពៅ បានអោយដឹងថា៖ កូនស្រីរបស់គាត់ដែលជនសង្ស័យប៉ុនប៉ងរំលោភនោះឈ្មោះ ដ. ស.ព ទើបតែមានអាយុ ១៦ ឆ្នាំ ប៉ុណ្ណោះ ។

បងស្រី នង ពៅ ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួននោះ ជនសង្ស័យបានលួចយកទូរស័ព្ទរបស់កូនស្រីគាត់មួយគ្រឿងម៉ាក oppo ទៅជាមួយផងដែរ ។

លុះដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្រាប់តែរកឃើញទូរស័ព្ទរបស់កូនស្រីគាត់ នៅជាមួយបុរសម្នាក់ទៀតឈ្មោះ អាយ៉ា ដែលជាមិត្តភក្តិ របស់ជនសង្ស័យឈ្មោះ ប៊ុន លី ហៅ ម៉ាប់ ។ បន្ទាប់មកអាជ្ញាធរ រួមជាមួយយោធាល្បាតទី២ នៃកងការពារព្រំដែនលេខ៥០៣ និងនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលឈរជើងក្នុងភូមិ ព្រៃចាន់ បានសហការគ្នា ទៅឃាត់ខ្លួនបុរសឈ្មោះ (យ៉ា) បានម្នាក់ទៀត ព្រមទាំងបានដកហូតទូរស័ព្ទដៃរបស់ជនរងគ្រោះប្រគល់ទៅអោយនគរបាលរដ្ឋបាលឃុំអូរបីជាន់បន្ត ។

ម្តាយជនរងគ្រោះបញ្ជាក់សារព័ត៌មានយើងឱ្យដឹងទៀតថា៖ ជនសង្ស័យទាំងពីរនាក់នោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋានស្រុកអូរជ្រៅ ផងដែរ នេះបើយោងតាមសម្តីនគរបាលរដ្ឋបាលឃុំបីជាន់ ប្រាប់គាត់អោយដឹង ។ ម្តាយជនរងគ្រោះបន្ថែមទៀតថា៖ លុះរសៀលបន្តិចនាថ្ងៃទី២២ ខែឧសភាដដែល ស្រាប់តែឃើញបក្សពួកជនសង្ស័យឈ្មោះ យ៉ា ត្រូវបានសមត្ថកិច្ចស្រុកអូរជ្រៅ ធ្វើការដោះលែងអោយមានសេរីភាពវិញ ដែលធ្វើអោយក្រុមគ្រួសារពួកគាត់មានការងឿងឆ្ងល់ នឹងព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ពួកគាត់យ៉ាងខ្លាំង ទៅថ្ងៃខាងមុខ ។

បងស្រី នង ពៅ ត្រូវម្តាយជនរងគ្រោះ ប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងបន្តថា៖ គាត់ និងក្រុមគ្រួសារពិតជាមានការខកចិត្ត និងហួសចិត្ត យ៉ាងខ្លាំង ដែលពួកគាត់ជាជនរងគ្រោះសោះ បែរជាសមត្ថកិច្ចនៅអធិការដ្ឋានស្រុកអូរជ្រៅ តម្រូវអោយបង់លុយ ៥០០០០(ប្រាំមុឺនរៀល) ទើបប្រគល់ទូរស័ព្ទអោយគាត់វិញ ?

បងស្រីបន្ថែមថា៖ ទូរស័ព្ទទាំងអស់គឺមាន ០៣ គ្រឿង ដែល០២គ្រឿងជារបស់ពលរដ្ឋផ្សេងទៀត រស់នៅក្នុងភូមិព្រៃចាន់ ជាមួយគ្នា ហើយសរុបលុយដែលបានអោយទៅសមត្ថកិច្ចគឺ ១៥០០០០ (មួយសែនប្រាំពាន់រៀល) ទើបបានទូរស័ព្ទមកវិញនាថ្ងៃទី២៣ ខែឆ្នាំដដែលនេះ ។

នៅរសៀលថ្ងៃទី២៣ ខែឆ្នាំដដែលនេះ ក្រុមការងារយើងខ្ញុំ បានធ្វើការខលទៅ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកយេនឌ័រ និងប្រឆាំងការជួញដូរផ្លូវភេទ លោកស្រី
បានប្រាប់ សារព័ត៌មានយើងឱ្យដឹងថា៖ ករណីនេះមិនឋិតក្នុងដែនសមត្ថកិច្ចរបស់លោកស្រីឡើយ ដោយសារជនរងគ្រោះ មិនបានប្តឹងពីបទ : ប៉ុនប៉ងរំលោភនោះទេ គឺជនរងគ្រោះប្តឹងជនសង្ស័យតែក្នុង ករណី លួចតែប៉ុណ្ណោះ ! លោកស្រី បន្តថា ពេលនេះជនសង្ស័យឈ្មោះ ប៊ុន លី (ហៅ ម៉ាប់) បានបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ហើយ ដូច្នេះសួរទៅជំនាញព្រហ្មទណ្ឌវិញទៅ ។

តែទោះបីជាមានការបកស្រាយពីសមត្ថកិច្ចយ៉ាងណាក៏ដោយ បងស្រី នង ពៅ ត្រូវជាម្តាយក្មេងស្រីរងគ្រោះនៅតែអះអាងថា៖ ចំពោះគាត់គឺបានប្តឹងពីករណី គឺករណីទី១ : បទ ប៉ុនប៉ងរំលោភសេពសន្ធវ និងករណីទី២: បទ លួច ទូរស័ព្ទដៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3291 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36649 នាក់
ខែនេះ :
166173 នាក់
3 ខែនេះ :
431422 នាក់
សរុប :
1496116 នាក់