ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
កម្លាំងផ្នែកផែនជំនាញស្នងការខេត្តឧត្តរមានជ័យបំបែកសំណុំរឿងគ្រឿងញៀនប្រដាប់អាវុធឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ !
Wed,26 May 2021 (Time 07:19 AM)
ដោយ ៖ BMC post លោក ងន ចាន់ងីម (ចំនួនអ្នកអាន: 67នាក់)


ឧត្តរមានជ័យ : កម្លាំងផែនគ្រឿងញាណនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានបំបែកក្រុមជនសង្ស័យមានគ្នា៤ នាក់ពាក់ព័ន្ធគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ដែលជាមុខសញ្ញាចាស់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ជនសង្ស័យដែលមានគ្នាចំនួន៤នាក់ក្នុងនោះ៣នាក់ជាមុខសញ្ញាចាស់ធ្វើការឃាត់ខ្លួននៅសង្កាត់អូរស្មាច់ ហើយបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅសង្កាត់កូនក្រៀល
១/ឈ្មោះ តៀង វ័ន្ត ហៅ ឃ្លី ភេទប្រុស អាយុ៣៤ឆ្នាំ
២/ឈ្មោះ ត្រាក់ ពិសី ភេទប្រុស អាយុ៤២ឆ្នាំ
៣/ឈ្មោះអ៊ឹម រតនា ភេទប្រុស អាយុ២៧ឆ្នាំ
៤/ឈ្មោះ ង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ។

ករណីបង្រ្កាបជនសកម្មគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់៤នាក់ខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : រថយន្តលិចស៊ីសRX ៣៣០ ពណ៌ស១គ្រឿង ស្លាកលេខ ខម ២-១១៦៨ កាំភ្លើងAK៤៧ កាត់ចុងមួយដើម គ្រាប់១បង់ កាំបិតខ្លីចំនួន៣ដើម ថ្នាំញៀនប្រភេទទឹកកកចំនួន៣កញ្ចប់និងសំភារះពាក់ព័ន្ធមួយចំនួនផងដែរ
ចំពោះជនសង្ស័យទាំង០៤នាក់ស្នងការនគរបាលខេត្តឧត្តរមានជ័យនឹងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3034 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36392 នាក់
ខែនេះ :
165916 នាក់
3 ខែនេះ :
431165 នាក់
សរុប :
1495859 នាក់