ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីកម្ពុជា នូវជនជាតិវៀតណាមចំនួនរហូតដល់ទៅ ១០៦នាក់ !
Wed,02 June 2021 (Time 10:25 AM)
ដោយ ៖ BMC post (ចំនួនអ្នកអាន: 72នាក់)


ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានធ្វើការបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន ស្នាក់នៅធ្វើការងារដោយខុសច្បាប់។ នេះបើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ជាមួយគ្នានេះដែរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន ១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។

សូមជំរាបជូនថា ជនបរទេសទាំង ១៨នាក់ខាងលើនេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន), ឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា) និងល្មើសបំរាមបិទខ្ទប់របស់រដ្ឋបាលខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3438 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36796 នាក់
ខែនេះ :
166320 នាក់
3 ខែនេះ :
431569 នាក់
សរុប :
1496263 នាក់