ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចម្រុះទាំងបីអង្គភាព ចុះ បើកទីតាំងចំនួន៣កន្លែង ឱ្យដំណើរការ ចេញចូល ជាធម្មតា ឡើងវិញក្រោយពេល បិទទ្ទប់មួយរយៈកន្លងមក !
Mon,07 June 2021 (Time 11:20 AM)
ដោយ ៖ BMC post លោក ពៅ រីយ៉ា (ចំនួនអ្នកអាន: 21នាក់)


ក្រុងប៉ោយប៉ែត : នៅព្រឹក ថ្ងៃអាទិត្យ ១១ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត
និងលោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត
ព្រមទាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានអញ្ជើញ ដឹកនាំក្រុមការងារ ចម្រុះ ចុះ បើក ទីតាំងចំនួន៣កន្លែង ឱ្យដំណើរការ ចេញចូល ជាធម្មតាឡើងវិញក្រោយ បិទទ្ទប់ បណ្ដោះអាសន្ន ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងកូវីដ -១៩ ។

ដោយយោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ចប់ការបិទខ្ទប់នៅទីតាំងចំនួន០៣កន្លែង រួមមាន ៖
១ - ផ្សារត្រី ភូមិប៉ាលីលេយ្យ១
២ - បុរីធីធី ភូមិអូរជ្រៅ
៣ - ភូមិសាស្រ្តមួយចំនួន ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះផងដែរ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ កងកម្លាំង សមត្ថកិច្ច គ្រប់អង្គភាព ដែលបាន ខិតខំប្រឹងប្រែងបំពេញភារកិច្ច យាមកាម បិទខ្ទប់ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅ ដែលបានគ្រប់គ្រង ទោះមានភ្លៀងខ្យល់ យប់ព្រលប់ យ៉ាងណា ក៏នៅតែបន្ត ភារកិច្ចខ្លួន បានខ្ជាប់ខ្ជួន ល្អប្រសើរ ។

ក្នុងនាមជាថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ខេត្ត សូម អំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3401 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36759 នាក់
ខែនេះ :
166283 នាក់
3 ខែនេះ :
431532 នាក់
សរុប :
1496226 នាក់