ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
ចោរលួចម៉ូតូមួយគ្រឿង ជិះទៅផ្ទះរបស់មិត្តភក្តិខ្លួនដេកធ្វើព្រងើយត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !
Mon,07 June 2021 (Time 01:36 PM)
ដោយ ៖ BMC post លោក ងន ចាន់ងីម (ចំនួនអ្នកអាន: 57នាក់)


ខេត្តបន្ទាយមានជ័យ : យោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ￸ គង់ គន្ធា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចម៉ូតូ កាលពីវេលាម៉ោង២៣:០០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះសំណាក់ ឈានទាវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក លោកបានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ￸ គឹម តាក់វ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង
ម៉ាក ZOOMER X ពណ៌ក្រហម.ស គ្មានស្លាកលេខ ដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានចូលទៅក្នុងផ្ទះសំណាក់ ឈានទាវ ដើម្បីលួចម៉ូតូខាងលើពិតប្រាកដមែន ហើយខ្លួនលួចបាន ក៏ជិះទៅផ្ទះរបស់មិត្តភក្តិខ្លួននៅម្ដុំផ្លូវជាតិលេខ៥៨ ស្តិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងខណ:ពេលខ្លួនកំពុងដេកនៅផ្ទះមិត្តភក្ដិស្រាប់តែសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់នៃបទល្មើសលួចពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3083 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36441 នាក់
ខែនេះ :
165965 នាក់
3 ខែនេះ :
431214 នាក់
សរុប :
1495908 នាក់