ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
អង្គភាពសារព័ត៌មាន គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម ! អង្គភាពសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ដែលលោក-អ្នកមានចិត្តសប្បុរស ជួយជាអំណោយសម្ភារៈ ជាថវិកា ដល់ក្រុមការងារអង្គភាពយើងខ្ញុំ អោយបានដំណើរការ សកម្មភាព ក្នុងន័យមនុស្សធម៌ ជួយដល់ជនទីទល់ក្រ លំបាក ! ដូច្នេះហើយ សូមលោក-អ្នក សមប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ និងអរព្រះគុណ !!!
ក្រុមហ៊ុន Star Complex មិនព្រមសហការជាមួយអាជ្ញាធរ ប្រហែលជាមានអ្វីអាថ៌កំបាំងហើយមើលទៅ !
Tue,08 June 2021 (Time 10:29 PM)
ដោយ ៖ BMC post លោក ពៅ រីយ៉ា (ចំនួនអ្នកអាន: 136នាក់)


ប៉ោយប៉ែត : ថ្ងៃអង្គារ ១៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១

June 8, 2021 ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ . លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ រងជានាយសេនាធិការយោធភូមិភាគទី៥ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បាន ដឹកនាំ កម្លាំងសម្ថកិច្ច មន្ត្រីជំនាញ ចម្រុះ បន្តសកម្មភាព ស្វែងរក អ្នកពាក់ព័ន្ធ ដែលនៅសេសសល់ អាគារស្នាក់នៅ របស់បុគ្គលិក ក្រុមហ៊ុនStar Complex ។

សូមបញ្ជាក់ផងដែរថា នៅព្រឹក ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលម៉ិញនេះ មូលហេតុ ដែល ក្រុមការងារ អាជ្ញាធរ ចុះពិនិត្យ សំណាកនៅទីតាំង ក្រុមហ៊ុនStar Complex ខាងលើ ដោយប៉ុន្មានថ្ងៃមកនេះ មានបុគ្គិលក្រុមហ៊ុន ខាងលើបានស្ម័គ្រចិត្ត ចេញពីទីតាំងខាងលើ ទៅពិនិត្យសំណាកតាមរយៈ Rapid Tes ជាលទ្ធផល ក្រុមការងារបានរកឃើញមានអ្នកវិជ្ជមានកូវីដ-19 ចំនួន ១៣នាក់ ក្នុងចំណោម ៣៦ នាក់ ។

ដូច្នេះ ក្រុមការងារអាជ្ញាធរ បានបន្ត ស្រាវជ្រាវយកអ្នកពាក់ព័ន្ធឱ្យទៅពិនិត្យបន្ត ដោយក្រុមការងារ ថ្នាក់ខេត្ត ចុះមក សុំកិច្ចសហការ ប៉ុន្តែត្រូវបាន ថ្នាក់ដឹកនាំ ក្រុមហ៊ុនStar Complex មិនព្រមសហការនោះទេ បានបង្កការរាំងស្ទះ ការអនុវត្តន៍ ការងាររបស់ មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច ក្រោមការដឹកនាំផ្ទាល់ ពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បណ្ដាលឱ្យ អាជ្ញាធរមានការលំបាក មិនតែប៉ុណ្ណោះបានបំភិតបំភ័យ សតិអារម្មណ៍ បុគ្គលិក មិនឱ្យសហការ ចុះមកធ្វើការពិនិត្យ យកសំណាកបន្ថែមទៀត ។

មជ្ឈដ្ឋានទូទៅកំពុងមានការចាប់អារម្មណ៍ និងឆ្ងល់ជាខ្លាំង ចំពោះករណីមួយនេះ តើមូលហេតុ អ្វី បានជា ថ្នាក់ដឹកនាំក្រុមហ៊ុន មួយនេះ មិនព្រម ចូលរួមសហការ រហូតដល់ក្រុមការងារ សម្រេចអនុវត្តវិធានការសុខាភិបាល រឺទីតាំង មួយនេះ មានអ្វី មិនប្រក្រតី ខុសពីផ្លូវច្បាប់មែន ទើបមានចេតនា លាក់បាំង មិនចង់អោយ បុគ្គលិក ជួបជាមួយ អាជ្ញាធរមានសមត្ថកិច្ច និង មន្ត្រីជំនាញយ៉ាងដូច្នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ សុំបកស្រាយបំភ្លឺតាមទូរស័ព្ទ ប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញការរិះគន់ពីពលរដ្ឋ..! កុំឱ្យសាធារណជនយល់ច្រឡំ ...! (BMC post)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តប៉ៃលិន​ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹង យន្តការ​ទប់​ស្កាត់ការរីករា​លដាលវីរុសកូវីដ~១៩ កុំ​ឲ្យចូលក្នុងសហគមន៍ប៉ៃលិ​ន (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

ពិត​ជា​សង្វែក​ខ្លាំង​ណាស់ ក្មេង​ប្រុសវ័​យ​ជំទង់​ម្នាក់ ​ទៅ​លេង​ទឹក​ស្រាប់​តែជម្ងឺស្កន់រើឡើង បណ្តាល​ឲ្យប្រកាប់​ស្លាប់នៅក្នុងទឹក (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​សប្បុរសជន សម្រា​ប់​ផ្គត់ផ្គង់​ដល់​កងកម្លាំង ដែលឈរជើង​តាមគោ​លដៅ ក្នុង​ប្រយុទ្ធនាការ​ប្រឆាំង​ការ​រាត​ត្បាត​ជម្ងឺកូវីដ-១៩ (BMC)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល និងសួរសុ​ខទុក្ខអា​ជីវករ នៅតាមផ្សា​រប៉ៃលិន (BMC)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3450 នាក់
ម្សិលមិញ :
5620 នាក់
សប្តាហ៍នេះ :
36808 នាក់
ខែនេះ :
166332 នាក់
3 ខែនេះ :
431581 នាក់
សរុប :
1496275 នាក់