៣ថ្ងៃហើយ ភ្លើងឆាបឆេះអគារមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ មិនទាន់រលត់នៅឡើយទេ​

ភ្នំពេញ៖ គិតត្រឹមម៉ោង ០១:១៥​ នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២៣នេះ អគ្គិភ័យដែលឆាបឆេះអគារកំពុងសាងសង់មួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅ​បន្ត​ឆាប​ឆេះ​មិនទាន់រលត់ទេ ខណៈកងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ កំពុង​តែ​ជួយ​ពន្លត់​នៅ​កន្លែង​កើត​ហេតុ​ផ្ទាល់​តែម្តង។ នេះបើតាមការឱ្យដឹងពីផេករបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរំលឹកដែរថា កាលពីវេលាម៉ោង១០នឹង២០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះអគារកំពុងសាងសង់មួយកន្លែង ស្ថិតនៅចំណុចបន្ទប់ជាន់ទី៣ នៃអាគារកំពុងសាងសង់តាមផ្លូវរដ្ឋភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយក៏បង្កការភ្នាក់ផ្អើលដល់កម្មកររត់ចែកជើងគ្នាភ្លាម។


តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុកម្មករបានចូលធ្វើការនៅអគារកំពុងសាងសង់ជាធម្មតា ខណៈដែលកម្មករកំពុងធ្វើការស្រាប់តែមានផ្សែងហុយចេញពីបន្ទប់នៃអគារកំពុងសាងសង់នៅជាន់ទី៣យ៉ាងក្មួរខ្មាញ់បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ក្រុមកម្មករនាំគ្នារត់ចែកជើងគ្នាចេញមកក្រៅ។


ភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយបាញ់ពន្លត់ភ្លើង ហើយបើគិតត្រឹមម៉ោង១៖១៥នាទីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១២៣នេះ ភ្លើងនៅបន្តឆាបឆេះមិនទាន់អាចគ្រប់គ្រងបានទេ ដោយសារមានផ្សែងខ្មួរខ្មាញ់ហ៊ុយបុកចេញតាមច្រកផ្លូវ ឯផ្លូវក៏តូចចង្អៀត ហើយភ្លើងឆេះនៅខាងលើខ្ពស់ ពិសេសអគារនេះមានបិតជញ្ជាំងច្រើនជាន់ទៀតដើម្បីកុំឱ្យឮសម្លេងចេញមកក្រៅ ដែលជាហេតុធ្វើឱ្យរថយន្តពន្លត់មិនអាចចូលដល់ទីតាំងបាន នឹងធ្វើឱ្យពិបាកដល់កងកម្លាំងពន្លត់ចូលទៅបាញ់ទឹកពន្លត់ដល់គោលដៅ៕


Theme images by Radius Images. Powered by Blogger.