ដើម្បីឲ្យក្លាយទៅជាមនុស្សអស្ចារ្យ !!!
១- វិបុលភាព : ជោគវាសនា បង្កើតជោគវាសនា នៅពេលដែលវាផ្គុំគ្នា ។
២- សន្និច្ច័យ : ដើម្បីទទួលនូវអនាគតដ៏រុងរឿង គឺត្រូវមានផែនការទុកជាមុន ។
៣- សមិទ្ធិផល : សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ។
៤- អំណរគុណ : ពេលទទួលបាននូវជ័យជំនះហើយ សូមកុំភ្លេចពីចំណុចចាប់ផ្តើមអោយសោះ ។
៥- សេចក្តីគោរព : អ្នកដែលមានអធ្យាស្រ័យ និងប្រកបដោយកិរិយា មាយាទល្អ តែងទទួលបាននូវការរាប់អានពីអ្នកផងទាំងពួង ។
៦- បត់បែន : ចង់ក្តោបក្តាប់នូវអ្វីមួយ ត្រូវចេះបត់បែនអោយទាន់ការប្រែប្រួល ។
៧- ជោគជ័យ : យើងត្រូវចេះដាក់ខ្លួន ដើម្បីសំរេចបាននូវគោលដៅធំ ។
៨- ការប្តេជ្ញា : ដើម្បីសំរេចបាននូវគោលបំណងរបស់អ្នក គឺត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត លើអ្វីដែលអ្នកត្រូវធ្វើ ។
៩- អធ្យាស្រ័យ : ដើម្បីរស់នៅប្រកបដោយសេចក្តីសុខ គឺត្រូវចេះ អធ្យាស្រ័យគ្នា ទៅវិញទៅមក ។
១០- សំណាង : ទោះបីជាឱកាសតិចតួចក្តី គឺត្រូវចេះក្តាប់ យកឱកាសឲ្យបាន ដើម្បីអោយជីវិតកាន់តែរុងរឿង ។
១១- ប្រណិតភាព : ត្រូវចេះវិនិច្ឆ័យ កែលំអរ និងចេះសម្របសម្រួល ត្រូវចាំថាអ្នក គ្មានចំណុចខ្វះខាត លុះត្រាតែអ្នកពុំមានអ្វីកែលំអរ ។
១២- ស្ថេរភាព : ការខិតខំប្រឹងប្រែង ប្រកបដោយភាពអំណត់ និងបង្កើតជាមូលដ្ឋានដ៏រឹងមាំឈានទៅរកជ័យជំនះ ក្នុងការប្រកួត ប្រជែង ។
Post a Comment