កាកសំណល់ត្រូវគេបោះចោលក្នុងអូរព្រំដែន ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភ័ណភាព
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាកសំណល់ជាច្រើនត្រូវបានគេយកមកបោះចោលនៅក្នុងអូរព្រំដែន ជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត។
បើតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា នៅពេលគាត់ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈមជាមួយនឹងភាគីថៃ ច្រកខ្លងលឹក ប្រទេសថៃ គេក្រឡែកមើលក្នុងអូរព្រំដែន នៅជាប់មាត់អូរខាងកម្ពុជា ឃើញមានកាកសំណល់ជាច្រើនដែលត្រូវបានគេយកមកបោះចោល ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ប្រជាពលរដ្ឋដដែលបញ្ជាក់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ គឺជាច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងលឹក ប្រទេសថៃ ហើយក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងកាត់ចេញ-ចូលទៅមក លុះពេលឃើញកាកសំណល់ត្រូវបានបោះចោលទាំងនេះ វាពិតជាធ្វើអោយប៉ះពាល់បរិស្ថាន និងសោភ័ណភាពណាស់។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កាកសំណល់ដែលយកមកបោះចោលក្នុងអូរព្រំដែននេះ គេសង្ស័យថា អាចជាក្រុមអ្នកយាមម៉ូតូនៅក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ដូច្នេះជាការសំណូមពរ ពលរដ្ឋសុំអោយមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរតែពិនិត្យ និងពិចារណារកមូលហេតុផង ព្រោះថា កាកសំណល់ក្នុងអូរព្រំដែននេះ ពិតជាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពនៅក្រុងប៉ោយប៉ែត៕
Post a Comment