កីឡា Muaythai ត្រូវបានបដិសេធក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក
កីឡា៖ ជាផ្លូវការ ប្រភេទកីឡាប្រដាល់ Muay Thai របស់ថៃ ត្រូវបានបដិសេធសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles ដែលប្រទេសសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់។
សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិរៀបចំការប្រកួត (CAMSOC) ក៏បានសម្រេចលុបចោលការប្រើពាក្យកីឡា Muay ចេញដោយកម្ពុជា បានប្រកាន់ជំហរប្រើពាក្យ «គុនខ្មែរ ឬ Kun Khmer» តែម្តង ដើម្បីបង្ហាញពីកីឡាជាអត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ ទៅតាមការចង់បានរបស់ប្រជាជនកម្ពុជា។
ក្រោយមកសហព័ន្ធកីឡា Muay Thai អន្តរជាតិ (IFMA) បានប្រកាសថា ពួកគេនឹងមិនបញ្ចូនប្រតិភូកីឡារបស់ខ្លួន ឱ្យមកចូលរួមការប្រកួតលើប្រភេទកីឡា «គុនខ្មែរ ឬ Kun Khmer» សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសកម្ពុជា។
គួរដឹងថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានរៀបចំមហាសន្និបាតនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ហើយក៏បានបោះឆ្នោតទទួលស្គាល់សហព័ន្ធអន្តរជាតិនៃសមាគម Muaythai ដែលជាក្បាច់គុនប្រដាល់មួយប្រភេទរបស់ថៃ ជាផ្លូវការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ហើយមុនទទួលបានសិទ្ធិជាសមាជិកអូឡាំពិកអន្តរជាតិ ក្បាច់គុន មួយថៃប្រើពេលជិត៣០ឆ្នាំ ឆ្លងកាត់៦ដំណាក់កាលផ្សេងៗគ្នា៕
Post a Comment