បណ្ដេញនាយរងការិយាល័យគ្រឿងញៀន នៃស្នងដ្ឋាននគរបាលខេត្តត្បូងឃ្មុំម្នាក់ ចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

ការដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុ ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ផងដែរ ក្នុងរយៈពេលនៃដើមខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រមាណ៦០រូបហើយ ត្រូវបានដកហូតតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ និងមួយចំនួនទៀត បានរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ បើតាមការអះអាងពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាពេលកន្លងមក វិធានការបណ្ដេញចេញមន្ត្រីពីក្របខ័ណ្ឌនគរបាលជាតិនេះ គឺដើម្បីបោសសំអាតឱ្យបានស្អាតរាល់មន្ត្រីអសកម្ម។

បច្ចុចប្បន្ន ក្រសួងមហាផ្ទៃ ក៏កំពុងអនុវត្តយុទ្ធនាការជុំវិញការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះ ថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗផងដែរ





Theme images by Radius Images. Powered by Blogger.