ប្រសាសន៍សំខាន់ៗរបស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”

រាជធានីភ្នំពេញ :  ប្រសាសន៍សំខាន់ៗរបស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”  ៖

១. សិទ្ធិក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋដោយការទទួលព័ត៌មានពិតដោយសុក្រឹតគ្រប់ជ្រុងជ្រោយដោយមិនបន្លាច ។

២. អង្គសន្និបាតបូកសរុបលទ្ធផលការងារនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លុះបញ្ចាំងការងារសម្រេចបានកន្លងទៅ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តការងារនៅឆ្នាំបន្ទាប់ ។

៣. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង្អុលបង្ហាញទៅកាន់ក្រសួងព័ត៌មាន និងមន្ទីរពត៌មាន រាជធានី-ខេត្ត ត្រូវប្រើប្រាស់ជាសេនាធិការ និងធ្វើការងារសាធារណៈមតិ បុរេសកម្ម ។

៤. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជារយៈពេល ៥ ខែដំបូងក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយគុណភាព និងបុរេសកម្ម ព្រមទាំងដឹងគុណឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដឹកនាំយ៉ាងល្អក្នុងរយៈពេលជាង ២ ទសវត្សរ៍ ។

៥. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងរឹតបណ្តឹង ចំពោះគ្រឿងស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ  គឺដោយសារតែគ្រឿងស្រវឹង ។

៦. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការណែនាំ និងចង្អុលបង្ហាញដល់អ្នកសារព័ត៌មានមួយចំនួន ដែលធ្វើសកម្មភាពផ្សាយផ្ទាល់ (Live) នាំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។

៧. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពាក់ព័ន្ធទៅនឹងសកម្មភាពផ្សព្វផ្សាយស្រាបៀរ ដែលជាមាតិកានាំឱ្យមានផលប៉ះពាល់ដល់សង្គម ។

៨. សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការរៀបចំក្រមសីលធម៌វិជ្ជាជីវៈព័ត៌មានគឺដើម្បីរក្សាតម្លៃនៃវិជ្ជាជីវ: ។

៩ .សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ "សារព័ត៌មានជាអំណាចទី៤ អំណាចនេះបើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង"

១០ .សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកសារព័ត៌មានខ្លួនឯងត្រូវស្រឡាញ់អាជីពជាអ្នកសារព័ត៌មានខ្លួនឯង ។

១១ .សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង្អុលបង្ហាញថា មានរឿងជាច្រើនដែលសម្ដេចដោះស្រាយដោយសារទទួលបានព័ត៌មានពីបណ្ដាញផ្សព្វផ្សាយ និងបណ្ដាញសង្គម ហើយបើទោះបីជាព័ត៌មានខ្លះមិនគ្រប់ជ្រុងជ្រោយ ក៏អាចស្រាវជ្រាវបន្ថែមដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ។

១២ .សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ច្បាប់ពាក់ព័ន្ធសារព័ត៌មានបង្កើតឡើង ដើម្បីការពារអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវ: ប្រកបដោយសេចក្តីថ្លៃថ្នូរ ។

១៣ .សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ "អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវរួមគ្នាថែរក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួន រួមគ្នាទប់ស្កាត់អ្នកព័ត៌មានមួយចំនួនតូចកុំឱ្យប្រព្រឹត្តិអំពើពុំគប្បី"

១៤ .សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ "ភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន" ៕

ចេញផ្សាយដោយ : អង្គភាពសារព័ត៌មាន គេហទំព័រ BMC post " www.bmcpost.net "

ចាងហ្វាងការផ្សាយ : លោក ចាន់ សុផាន់ណារ៉ា H/p : 078 944 800/ 068 999 769/ 096 847 3999.

ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
មករា 23, 2024









Theme images by Radius Images. Powered by Blogger.