KTV Royall រ៉ូយ៉ាល់មួយកន្លែងក្នុងក្រុងប៉ោយប៉ែតលួចបង្កប់ល្បែងសុីសងដោយខុសច្បាប់ សមត្ថកិច្ចធ្លាប់ចុះបិទដែរ តែហាក់គ្មានប្រសិទ្ធិភាព...

ក្រុងប៉ោយប៉ែត   :    KTV មួយកន្លែង មានឈ្មោះថា Royal  រ៉ូយ៉ាល់ KTV មានលួចបង្កប់ល្បែងសុីសងខុសច្បាប់ ប្រភេទហ្គេមទូរបាញ់ត្រី និងប្រភេទហ្គេមផ្សេងៗទៀត ដែលគេដឹងថាថៅកែជាជនជាតិចិន ទីតាំងនេះនៅខាងជើងវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា :  កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងKTV រ៉ូយ៉ាល់ មួយនេះមានករណីវ៉ៃតប់គ្នារវាងជនជាតិចិន និងសន្តិសុខហើយមានផ្ទុះអាវុធជាច្រើនគ្រាប់ទៀត ទីតាំងមួយនេះ ត្រូវបានសមត្ថកិច្ចចុះធ្វើការបិទបណ្តោះអាសន្ន ទីតាំងនេះបិទបានរយ:ពេល២ថ្ងៃតែប៉ុណ្ណោះ ហើយក៏បានបើកដំណើរការដោយរលូន ។

ជាក់ស្តែង ចំពោះខាងក្នុងមានបង្កប់ល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមទូរបាញ់ត្រី និងអ្វីៗខុសច្បាប់ផ្សេងទៀត មិនទាន់ឃើញសមត្ថកិច្ចចុះធ្វើការហាមឃាត់ឬណែនាំនៅឡើយទេ ទុកឲ្យ KTV មួយនេះបើកដំណើរការយ៉ាងរំភើយ ឬមួយ KTV នេះមានខ្សែធំ បានបិទត្រឹមតែ២ថ្ងៃ ហើយល្បែងស៊ីសងហ៊ានបើកដោយសេរីយ៉ាងដូច្នេះ...។

បច្ចុប្បន្នបញ្ហាល្បែងសុីសង គ្រឿនញៀន ប្រមុខថ្នាក់ដឹកនាំ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងតែយកចិត្តទុកដាក់បំផុត មិនឲ្យកើតមានល្បែងសុីសងក្នុងមូលដ្ឋានឡើយ  ព្រោះល្បែងសុីសង ជាដើមចមនៃអំពើហិង្សា ចោរលួច ចោរឆក់ ចោរប្លន់ ធ្វើឲ្យភូមិឃុំគ្មានសុវត្តិភាពអសន្តិសុខសង្គមផងដែរ ៕



Theme images by Radius Images. Powered by Blogger.