ក្រុមហ៊ុនមេធាវីកម្ពុជាចិន ចេញមកច្រានចោលចំពោះសារព័ត៌មាននគរដ្រេហ្គន (NoKorDragon) និងមជ្ឍមណ្ឌលសារព័ត៌មានគរវត្ត រួមទាំងព័ត៌មានតាមបណ្តាញសង្គមនានា
ភ្នំពេញ៖ ក្រុមហ៊ុនមេធាវីកម្ពុជាចិនចេញមកច្រានចោលការចោទប្រកាន់ខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកភឺនផល្លា លោកមេធាវី ជា សុខចាន់ និងលោកមេធាវី នួន បូរ៉ា នៃក្រុមហ៊ុនមេធាវីក្រុមហ៊ុន មេធាវីកម្ពុជាចិនដែលតំណាងដោយអាណត្តិ និងការពារសិទ្ធិឲ្យលោក ភឺន ផល្លា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញមកច្រានចោលចំពោះសារព័ត៌មាននគរដ្រេហ្គន (NoKorDragon) និងមជ្ឍមណ្ឌលសារព័ត៌មានគរវត្ត រួមទាំងព័ត៌មានតាមបណ្តាញសង្គមនានាដែលបាននិយាយវាយប្រហារមកកាន់ លោកភឺន ផល្លា គឺផ្ទុយពីការពិតទាំងស្រុងដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិ យស ក្តេរិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់លោកភឺនផល្លា។
តាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវីដែលសារព័ត៌មានយើងទទួលបានបញ្ជាក់ថាសកម្មភាពប្រព្រឹត្តឡើងដោយក្រុមខាងលើបង្ហាញពីចេតនានិយាយបំភ្លឺខុសពីពិតចោទប្រកាន់វាយប្រហារមកលើមេធាវីក៏ដូចជាលោក ភឺន ផល្លា ក្រោមរូបភាពញុះញុងឲ្យអតិថិជន និងសាធារណជនមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ លោក ភឺន ផល្លា បុគ្គលិកមេធាវី យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងនាមមេធាវីតំណាងដោយអាណត្តិឲ្យលោកភឺនផល្លាបណ្តាព័ត៌មាននិងបណ្តាព័ត៌មាននានាតាមបណ្ដាញសង្គមហ្វេសប៊ុកនៅលើបណ្ដាញសង្គមកន្លងមកនិងបញ្ឈប់រាល់សកម្មភាពខាងលើលុបព័ត៌មាននិងកែតម្រូវជាបន្ទាន់ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីថ្ងៃជូនដំណឹងជាកំហិត។ក្នុងករណីមិនព្រមធ្វើតាមការតម្រូវខាងលើនោះទេឬមានបុគ្គលណាមួយដែលធ្វើការចែករំលែក SharePostទាក់ទងនឹងព័ត៌មានរបស់ក្រុមបុគ្គលខាងលើគឺជាបំភ្លៃការពិតចោទប្រកាន់វាយប្រហារមកលើលោកភឺនផល្លានឹងមានវិធានការតាមផ្លូវច្បាប់៕
Post a Comment