ពិធីអបអរសាទរ ខួបលើកទី១១៣ ទិវានារីអន្តរជាតិ ថ្ងៃទី 8 មីនា ឆ្នាំ2024 នៅសាលាស្រុកអង្គរជុំ ...
ខេត្តសៀមរាប : ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក ភន់ សុខុម អភិបាល នៃគណៈអភិបាលសាលាស្រុកអង្គរជុំ និងមន្ត្រីជុំវិញសាលាស្រុក អង្គភាព ស្ថាប័ន និងលោក លោកស្រីជាតំំណាងអង្គការដៃគូ...បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ លើកទី១១៣ នៅពេលព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម ជាការរំលឹកពីការតស៊ូទាមទាររបស់ស្រ្តី ដើម្បីរួចផុតពីការកៀបសង្កត់ ការកេងប្រវ័ញ្ចមកលើស្រ្តី ទូទាំងពិភពលោក គឺដើម្បីទាមទារសិទ្ធិសេរីភាព ការការពារសុខមាលភាពមាតា និងទារក សមភាពរវាងបុរស និងស្ត្រី ដោយភ្ជាប់ពាក្យស្លោកថា " ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់ " ។
ហើយបានផ្សាភ្ជាប់រហូតមកដល់បច្ចុប្បន្ននេះ នារីទូទាំងពិភពលោក មានឱកាសទទួលបាននូវសិទ្ធិ ស្មើភាពគ្នាក្នុងការងារ ក៏ដូចជាការថែទាំសុខភាព ទោះបីជានៅសេសសល់ការបណ្តុះបង្អាប់ខ្លះៗក៏ដោយ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សជាប្រវត្តិសាស្រ្តនេះ ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជាយើង បានជ្រើសរើសយកប្រធានបទ " ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល " ក្នុងគោលបំណងរំលេច អំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ ដោយមើលឃើញពីតម្លៃដ៏វិសេសវិសាលរបស់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិដែលមិនអាចខ្វះបាន និងបានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។
បញ្ចប់នៃអង្គពិធី មានប្រគល់បាច់ផ្កា និងកាដូអនុស្សាវរីយ៍ ថតរូបរួមគ្នា ព្រមទាំងរួមពិសាអាហារសាមគ្គី ថ្ងៃត្រង់ផងដែរ ៕ រូបភាព និងអត្ថបទដោយ : លោក សូ សារី ភ្នាក់ងារយកព័ត៌មាន BMC post.
Post a Comment