អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា ដែលសប្បុរសជនក្នុង និងក្រៅប្រទេសជួយម្នាក់បន្តិចៗ បានយកមកប្រគល់ជូនលោកយាយ និងចៅចំនួន ៦ នាក់ហើយ...

 


ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

ក្មេងកំព្រាចំនួន៦នាក់ ដែលឪពុកម្តាយរត់ចោល ត្រូវរស់នៅជាមួយជីដូនអាយុ៧០ឆ្នាំក្រោមខ្ទមកៅស៊ូដ៏កំសត់ក្បែរព្រំដែនភ្នំដងរែក ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

គាត់បានទទួលអំណោយពីសប្បុរសជនក្នុង និងក្រៅប្រទេសហើយ តាមរយៈលោក សូ សារី ហៅ កប 031 222 1646 អង្គភាពសារព័ត៌មាន BMC post.  គេហទំព័រ "www.bmcpost.net"

ក្នុងងនោះមានដូចជា សំលៀកបំពាក់ក្មេងៗ អង្ករ គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកា ចំនួន ៩00.000 ៛ (កៅសិបម៉ឺនរៀល) ទុកគ្រាន់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។

ក្រុមការងារយើងខ្ញុំ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរជន ក្នុងនិងក្រៅប្រទេស ដែលមានចិត្តសប្បុរស អាណិតស្រឡាញ់នូវឈាមជ័រជាខ្មែរ ខ្មែរស្រលាញ់ខ្មែរ សូមលោកអ្នកប្រកបដោយសេចក្តីសុខ សេចក្តីចម្រើននិងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ សូមអរគុណ និងអរព្រះគុណ ៕



Theme images by Radius Images. Powered by Blogger.