លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តាំងកម្លាំងនគរបាលជាច្រើនរូប សហការជាមួយអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ ជួយសម្រួលដល់ការឆ្លងដែនរបស់ពលករខ្មែរ ត្រឡប់មកពីថៃ ដើម្បីចូលរួម....ប្រពៃណីជាតិ


ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤

ខេត្តបន្ទាយមានជ័យ :  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានចាត់តាំងកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ចាំទទួលនិងសម្រួលដល់ការឆ្លងដែនជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកកម្ពុជា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ នៅច្រកអន្តរជាតិប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក មាស ឬទ្ធី ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ បាទឱ្យដឹងថា ប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងនគរបាលចំនួន២០នាក់ រួមមានកម្លាំងនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ , ៨៩១  ហើយកម្លាំងទាំងនេះមួយចំនួនប្រចាំការនៅស្ថានីយ៍រថភ្លើង និងមួយចំនួនប្រចាំការជួយនៅច្រកអន្តរជាតិប៉ោយប៉ែត មានភារកិច្ចជួយដល់ពលករ គ្រប់ពេលត្រូវការជំនួយ ការពារ រក្សាសន្តិសុខរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ។


យោងតាមរបាយការណ៍របស់គណកម្មការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងទី ០១ ខែ មេសា ឆ្នាំ២០២៤ ពលករខ្មែរ ត្រឡប់មកពីថៃចូលកម្ពុជា មានចំនួនសរុប១៩៨៣នាក់ ស្រី៩១៤នាក់ និង កុមារ ៥៣នាក់។

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានភាពនៅច្រកអន្តរជាតិប៉ោយប៉ែត ពុំទាន់មានអ្វីគួរឲ្យកត់សម្គាល់ទេ ព្រោះមានពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនធម្មតា ។ ចំពោះពលករខ្មែរដែលត្រឡប់ ត្រូវបានអាជ្ញាធរ និងក្រុមការងារ ចាំទទួលស្វាគមន៍ សំណេះសំណាល ជួយសម្រួលដល់ការឆ្លងដែន លិខិតស្នាម និងមានការផ្តល់ទឹក ផ្តល់អាហារ ផងដែរ៕








Theme images by Radius Images. Powered by Blogger.