ស្នងការរដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះយុទ្ធនាការចុះពិនិត្យអាវុធជាតិផ្ទុះសារធាតុញៀននិងគ្រឿងស្រវឹងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣...
ខេត្តតាកែវ : ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការណែនាំពីឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅយប់ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបណ្តាអធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបន្តរៀបចំកម្លាំងយុទ្ធនាការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ សារធាតុញៀន និងជាតិស្រវឹង នៅតាមផ្លូវជាតិលេខ២ លេខ៣ និងតាមបណ្តាស្រុក សំដៅរឹតបន្តឹងច្បាប់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយបាននូវបទល្មើសផ្សេងៗ ក្មេងទំនើង គ្រឿងញៀន រួមទាំងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង៕
Post a Comment