អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអាទិត្យ ៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ នៅទីព្រះស្រែ នៃវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ ប៉ុន្តែឆ្នាំខ្លះ ក៏ប្រារព្ធធ្វើនៅតាមបណ្តាខេត្តដែរ។ ជាក់ស្តែងនៅឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅទីព្រះស្រែ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយដ៏សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ស្ថិតនៅក្នុងចំណោមពិធីផ្សេងៗទៀតជាច្រើនប្រចាំឆ្នាំ ដែលត្រូវបានចាត់ចូលជាព្រះរាជពិធីបុណ្យទ្វាទសមាស ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សងមើលអំពីប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ម្យ៉ាងទៀតដើម្បីជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សា ពោលគឺរដូវធ្វើស្រែចំការបានចូលមកដល់ហើយ ៕

អត្ថបទ : ក្រសួងមហាផ្ទៃ


Theme images by Radius Images. Powered by Blogger.