ធនាគារជាតិ នៃកម្ពុជា បង្កើតក្រដាសប្រាក់ ២០០០០០ ពីរសែនរៀលថ្មី ឬ២រយពាន់រៀល ឬក៏២០ម៉ឺនរៀល. ចរាចរនៅលើទីផ្សារហើយ...

 


រាជធានីភ្នំពេញ :   រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល និងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

គោលបំណងនៃការបង្កើត ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀលនេះ ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានរហូតដល់ ២០លានសន្លឹក ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

  គួរជម្រាបផងដែរថា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ​ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ ពីរសែនរៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕






Theme images by Radius Images. Powered by Blogger.