សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានឲ្យដឹង នូវទង្វើរបស់លោក លី សាម៉េត ហៅគ្រូមា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នេះ ...


រាជធានីភ្នំពេញ  :     សម្ដេចតេជោបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម ដែលមានខ្លឹមសារដើមទាំងស្រុងដូច្នេះថា ÷

ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់

លោកលី សាម៉េត(ហៅគ្រូមា)។

លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ

បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំ

ទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។

ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យ

សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំ

ដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ

សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ

និងប្រគល់ទទួលប្រាក់នៅស្នងការ

នគរបាលក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ

លី សាម៉េតឲ្យសងលុយទៅមួង ឃីម

ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។

ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក

កន សុខកាយអភិបាលស្រុកល្វាឯមថាលី សាម៉េតបានយកប្រាក់ពីគាត់

ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឲ្យបាន

តំណែងជាអភិបាលក្រុងអរិយក្សត្រ។

ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជា

នាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជា

ប្រធានព្រឹទ្ធសភា អមដោយអំណាច

ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមាន

ព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា

តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺន

នាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់

អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍

ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះ

ឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួន

ទទួលបានការតែងតាំងហើយទទួល

បានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

ករណីលី សាម៉េតអាចនៅមានមនុស្ស

ច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។

ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀប

ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំ

សូមស្នើ៖

១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកា

ការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី

ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។

២.អ្នកចាញ់បោកលី សាម៉េតទាំងអស់

ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ

កាន់មេធាវីសម្តេចតេជោ។

៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។

៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល

លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

Theme images by Radius Images. Powered by Blogger.