នគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានចុះបង្ក្រាបទីតាំង ខេ ធី វី KTV មួយកន្លែងយីហោ ហូលីវូដ ...


ក្រុងប៉ោយប៉ែត : ដោយឃើញមានព័ត៌មានធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន ថាទីតាំងកំសាន្តមួយកន្លែងដែលមាន ឈ្មោះថា ហូ លីវូដ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានការប្រើប្រាស់ គ្រឿងញៀនថ្នាំសប្បាយក៏ដូចជាមានទូរបាញ់ត្រីបង្កប់ល្បែងស៊ីសងនោះ

ទើបនៅវេលាម៉ោង ២ ទាបភ្លឺ ត្រូវនិងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៤ នេះ  កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះពិនិត្យភ្លាមៗ និងមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះពិនិត្យមកដល់ទីតាំងផ្ទាល់តែម្តង ហើយនៅក្នុងការត្រួតពិនិត្យនិងឆែកឆេ នោះឃើញថា មិនមានទូបាញ់ត្រីអ្វីឡើយ ។ 

ហើយនៅវេលាម៉ោង៤ ជាងកំលាំងបាន បន្តឆែកឆេគ្រប់បន្ទប់ផ្សេងៗទៀតបានឃើញមានកន្លែងចងខ្សែមួយកន្លែងទៀតហើយបានដាក់ស្លាក ថា (ហាមចូល) នៅមាត់ទ្វារចូលនិងមិនបើកភ្លើងនោះទេ។ដោយមានការសហការជាមួយសន្តិសុខដែលមើលការងារខុសត្រូវទីនោះកម្លាំងក៏បាន រកឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោរ dior និងឃាត់ខ្លួនបានចំនួនមនុស្សប្រាំបីនាក់ស្រីបួននាក់សម្ភារៈនិងវត្ថុតាងរួមមាន :  

១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។ 

២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១។ 

និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់

អវិជ្ជមាន(-)០៤នាក់។

 

ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់ផ្សេងទៀតត្រូវបានបិទគឺមិនមានមនុស្ស និងមិនមានការប្រើប្រាស់សារធាតុញៀនទេហើយក៏មិនមានដាក់ទូបាញ់ត្រីនោះដែរ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងពាក់ព័ន្ធមកកាន់អធិការដ្ឋាន នប ប៉ោយប៉ែត ដើម្បីសួរនាំចាត់ការតាមនិតិវិធី ៕



Theme images by Radius Images. Powered by Blogger.