ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរដោយជនជាតិចិន បានកិនក្មេងប្រុសស្លាប់បាត់បង់ជីវិតម្នាក់នៅកន្លែងកើតហេតុ ...ផ្លូវបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ប៉ោយប៉ែត  :   ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤  តើករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនក្មេងស្លាប់មួយនេះ កាលពីម្សិលមិញ ដែលយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរងចាំការដោះស្រាយ...។

 ក្រោយពីឪពុកម្ដាយរបស់ក្មេងជាជនរងគ្រោះ ទទួលបានសំណង រួចរាល់ហើយ ដែលជាសំណងរដ្ឋបវេណី ។

រីឯអ្នកបើកបរមហាជនរងចាំមើលថាតើមានទោសព្រហ្មទណ្ឌតាមមាត្រាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឬជាប់បណ្ដឹងអាជ្ញាដែរឬទេ? ឬក៏បញ្ចប់រឿងត្រឹមអធិការក្រុងប៉ោយប៉ែត រួចក៏ដោះលែងវិញឬយ៉ាងណា ? 

នេះជាចម្ងល់របស់មហាជននៅក្រុងប៉ោយប៉ែត !

 មហាជនបន្តទៀតថា ជនបង្កជាអ្នកបើកបររថយន្តបង្កម៉ាក TOYOTA ស្លាកលេខ ភ្នំពេញ 2CA9911 បើកបរដោយជនជាតិចិន ដែលមហាជនស្គាល់ថា ជាមេធំផងនោះ...។ 

ប៉ុន្តែអ្វីដែលកត់សម្គាល់គឺរថយន្តមាន logo និមិត្តសញ្ញារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ទៀតនោះ តើអាចរួចពីសំណាញ់ច្បាប់ដែរឬទេ ?

សូមបញ្ជាក់ថា : កន្លែងកើតហេតុនៅផ្លូវបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វេលាម៉ោង03:15នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បើកបរដោយជនជាតិចិន  ហើយក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី... ៕



Theme images by Radius Images. Powered by Blogger.