ក្រុមហ៊ុនអគ្គិសនីក្រុងប៉ោយប៉ែត ទទួលលុយថ្លៃអគ្គិសនីជាប្រាក់រៀលជាតិវិញហើយ ចាប់ពីខែ11 /2024 នេះតទៅ នេះបើយោងតាមសេចក្តីជូនដំណឹងខាងក្រោម :

សេចក្តីជូនដំណឹង

ក្រុមហ៊ុន អានកូ ប្រាឌ័រ (ក្រុងប៉ោយប៉ែត) មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ដែលជាអតិថិជនរបស់ក្រុមហ៊ុន អានកូ ប្រា ឌ័រ (អគ្គិសនី) ក្រុងប៉ោយប៉ែត មេត្តាជ្រាបថា៖ ដោយយោងលើសេចក្តីសម្រេច ជាគោលការណ៍របស់អាជ្ញាធរ អគ្គិសនីកម្ពុជា ដើម្បីលើកស្ទួចអត្រាប្រាក់រៀល ម៉្យាងវិញទៀតដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត និងប្រើប្រាស់តិច ។ ក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត បានធ្វើការសម្រេចលក់ និង ចេញវិក្កយបត្រភ្លើងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅរាល់ការបង់ថ្លៃការប្រើប្រាស់អគ្គិសនីប្រចាំខែ របស់ អតិថិជនទាំងអស់ គឺត្រូវប្តូរពីប្រាក់បាតថៃ មកជាប្រាក់រៀលវិញ ទៅតាមថ្លៃលក់ដែលបានកំណត់ដោយអាជ្ញា ធរអគ្គិសនីកម្ពុជា ដូចខាងក្រោម ៖


-ប្រើចាប់ពី 01 Kvh ដល់ 10Kvh គិតថ្លៃ 380 f\Kvh -ប្រើចាប់ពី 11 Kvh ដល់ 50Kvh គិតថ្លៃ 480 F\Kvh


-ប្រើចាប់ពី 51 Kvh ដល់ 200Kvh គិតថ្លៃ 610 f\Kvh


-ប្រើចាប់ពី 201 Kvh ឡើងទៅ គិតថ្លៃ 730 \Kvh


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក- លោកស្រី មេត្តាជ្រាបជាព័ត៍មាន ៕




Theme images by Radius Images. Powered by Blogger.